នាយករដ្ឋមន្ត្រី​ខ្មែរ​បញ្ជាក់​ជាថ្មី​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​១​ម៉ឺន​៤​នាក់​ទៀត​ហើ យ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ សម្តេច​តេ​ជោ​បានបញ្ជាក់​ជាថ្មី​ថា កម្ពុជា​គ្មាន​វិបត្តិ​ន​យោ បាយ​អ្វី​នោះទេ គឺ​មានតែ​អ្នកនយោបាយ​មួយក្រុម​ប្រព្រឹត្ត​ខុស​ហើយ​ត្រូវ​ទទួល ទោស​តាមច្បាប់​ប៉ុណ្ណោះ​។​​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​១​ម៉ឺន ៤​ពាន់​នាក់​មកពី​រោងចក្រ​២៣ ក្នុង​តំបន់​ព្រៃទា ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខ័​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​អះអាង​ជាថ្មី​ថា កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សង្គ្រាម​ហើយក៍

​សម្តេចតេជោ បានថ្លែងថា កម្ពុជាគ្មាន​វិបត្តិ​នយោបាយ​អ្វី​ទាំងអស់ គឺ​មានតែ​អ្នកប្រព្រឹត្ត​ខុសច្បាប់​ហើយ​ពួកគេ​ត្រូវ​ប្រឈម​ចំពោះ​បញ្ហា​ច្បាប់​តែប៉ុណ្ណោះ​។ ការបញ្ជាក់​អះអាង​ជាថ្មី​របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​នាពេលនេះ នៅ​គ្រា​ដែល​អតីត​គណបក្សប្រឆាំង​បាន​កំពុង ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​គំនាប​មកលើ​រាជរដ្ឋាភិបាល​ដោយ​លើកឡើងថា​កម្ពុជា កំពុងស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ជាដើម​។

សម្តេច​តេ​ជោ បញ្ជាក់ថា កម្ពុជា​គ្មាន​សង្គ្រាម ហើយក៍​ជា​ប្រទេស​ដែលមាន​វិបត្តិ​នយោបាយ​នោះទេ​ដូច អ្នកខ្លះ​អះអាង​នោះទេ កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ​។ អ្នក​ដែល​ត្រូវ​ជាប់​ឃុំឃាំង អ្នក​ដែល​ត្រូវ​ទទួល​នូវ​ទណ្ឌ​កម្មនេះ ប្រទេស​ណាក៍​មាន​ដែរ​នៅលើ​ពិភព លោក​នេះ គេ​ធ្វើ​គុក​មក​ដើម្បី​ដាក់​អ្នកប្រព្រឹត្ត​ខុស​។ ដូច្នោះ​ប្រទេស​មិនមែនជា​ប្រទេស​ដែលមាន​សង្គ្រាម និង​ជា​ប្រទេស​ដែលមាន​វិបត្តិ​នោះដែរ​។ កម្មករ​នៅតែ​ធ្វើ ការ​តាម​រោងចក្រ កសិករ​នៅតែ​ធ្វើ​កសិកម្ម ពាណិជ​ករ​នៅតែមាន​ការលក់ដូរ ទេសចរ​នៅតែមាន ចឹ​ង​ទេតើ​អ្វី​ទៅ​ដែល​ហៅថា​វិបត្តិ​នយោបាយ​។ ការបោះឆ្នោត នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ ដូច្នោះ​របត់​ដែល​ហៅថា​វិបត្តិ​នយោបាយ នោះ គឺជា​រឿង​មួយ​ដែល​កើតឡើង​សម្រាប់​មនុស្ស​មួយក្រុម​ដែល​ប្រព្រឹត្ត​ខុស ច្បាប់​តែប៉ុណ្ណោះ ហើយ​ពួកគេ​ត្រូវ​ប្រឈម​ចំពោះ​បញ្ហា​ច្បាប់ មិនមែនជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ខាង​នយោបាយ​ណា​នោះទេ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការ​តម្លើង​ប្រាក់ខែ​ជូន​កម្មករ​កម្មការិនី និង​និរន្ត​ភាព​ការងារ​ដែល​កម្មករ​កំ​ពុង​មាន​នេះ គឺ​បាន​កើន​ចេញពី​ខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ដោះស្រាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​គៀងគរ​វិនិយោគិន និង​ការបើកចំហរ​ទីផ្សារ​ទៅកាន់​អន្តរជាតិ មិនមែន​កើតឡើង​ដោយសារ​ការស្រែក​របស់​ក្រុមប្រឆាំង​នោះទេ​។ សម្តេច​បានចាត់ទុក​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​និរន្ត​ភាព​ការងារ​ចំពោះ​កម្មករ​នាពេលនេះ គឺ​កើតចេញពី​មុំ​សំខាន់ៗ​ចំនួន​បី ក្នុងនោះ​មុំ​ទី​១.​គឺ​មុំ​រាជរដ្ឋាភិបាល ទី​២.​វិស័យ​ឯកជន និង​ទី​៣​កម្មករ​-​កម្មការិនី​ដែល​កំពុងធ្វើការ​នៅតាម​រោងចក្រ​។

​សម្តេច​តេ​ជោ ថ្លែងថា មុំ​ទាំងបី​នេះ​មាន​សារៈសំខាន់​ក្នុងការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ប៉ុន្តែ​មុំ​ដែល​ដើរតួនាទី​សំខាន់ និង​ការទទួលខុសត្រូវ​ធំជាងគេ​គឺ​មុំ​រាជរដ្ឋាភិបាល​ក្នុងការ​ទាក់ទាញ​វិនិយោគិន ការបង្កើត​ការងារ​ធ្វើការ​ដោះស្រាយ​ការងារ​ធ្វើ​ជូន​កម្មករ កម្មការិនី និង​ការបើក​ទីផ្សារ​អន្តរជាតិ​ដើម្បី​ធ្វើការ​នាំចេញ​។​

​សម្តេច​តេ​ជោក៍​បានប្រកាស​ដែរ​ថា ប្រាក់​បៀ​វត្ត​របស់​កម្មករ កម្មការិនី​នឹង​នៅតែ​បន្ត​កើន​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​បើតាម​សម្តេច​តេ​ជោ​ត្រឹម​ឆ្នាំ​២០២៣​ខាងមុខ​កម្មករ​-​កម្មការិនី​នឹង​ទទួលបាន​ប្រាក់ខែ​គោល​អប្បបរមា​នឹង​ឡើងដល់​២៥០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ផងដែរ​។ គួរ​រំលឹក​ដែរ​ថា គិត​ចាប់​តាំង​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ ២០១៨​នេះ​សម្ដេច​តេ​ជោ បាន​ជួប​ជាមួយ​កម្មករនិយោជិត​ចំនួន​៣៦​លើក ដែលមាន​ចំនួន​សរុប​៤៤​ម៉ឺន​១.៩៧២​នាក់ ក្នុងនោះ​ជួប​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ​នៃ​បណ្ដា​រោងចក្រ​នានា​ចំនួន​៩​លើក មាន​កម្មករនិយោជិត​ចំនួន​៤០.៧៧១​នាក់ មកពី​រោងចក្រ​ចំនួន​៦៦៣​ជួប​កម្មករនិយោជិត​២៦ លើក​មាន​កម្មករ និយោជិត​ចំនួន ៣៩៦.៥១៦​នាក់ មកពី​រោងចក្រ​៤៨២ បាន​អញ្ជើញ​ជួប​កម្មករនិយោជិត​ផ្ទាល់​នៅតាម​រោងចក្រ​ចំនួន​១០​មាន​កម្មករនិយោជិត​២​ម៉ឺន​១.៦៥១​នាក់ និង​ជួប​ជាមួយ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​១​លើក ចំនួន ៤.៦៨៥​នាក់​៕