កំណើនសេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ភាព រឹងមាំ ទោះបី​ការបោះឆ្នោត​ជិត​ចូល​មកដល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2018 ក+ ក-

​ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ភាពរឹងមាំ​សម្រាប់​រយៈពេល​មធ្យម​ទៅមុខ ហើយ​តាម​ការប៉ាន់ស្មាន​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១៨ នឹង​អាច​សម្រេច​នៅក្នុង​រង្វង់ ៧% និង​អាច ឡើងដល់ ៧,១% នៅ​ឆ្នាំ​២០១៩​។ ការសម្រេចបាន​នូវ​កំណើន​ដ៏​រឹងមាំ​នេះ​ដោយសារ​កត្តា​៖ ទី​១.​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​កាន់​តែមាន​ភាពប្រសើ​ឡើងវិញ​តាម​វដ្ត​នៃ​សេដ្ឋកិច្ច ក្នុងខណៈដែល​អាស៊ី​នៅតែ​ជា​មជ្ឈមណ្ឌល​ដឹកមុខ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ដដែល​។

​ប្រការ នេះ​បានធ្វើឱ្យ​កម្ពុជា​ជា​ប្រទេសមួយ​ស្ថិតនៅក្នុង​អាស៊ី និង​មាន​សេដ្ឋកិច្ច​បើកចំហរ​ខ្លាំង ទទួល បាន​នូវ​ភាព​អំណោយផល​ច្រើន​ក្នុង​ការជួយ​រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​ក្លាំងក្លា​,​ទី​២.​ការដាក់ចេញ និង​អនុវត្ត​នូវ​កិច្ចការ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​យ៉ាង​សស្រាក់សស្រាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចាប់​តាំងតែ​ពី​ដើម​នីតិកាល​ទី​៥​មកនេះ បាន​ជួយ​ធ្វើឱ្យ​មូលដ្ឋាន​នៃ​សេដ្ឋកិច្ចជាតិ មាន​លក្ខណៈ​រឹងមាំ​ស្រាប់ ឱ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​ថែមទៀត និង ទី​៣.​កត្តា​ស្ថេរភាព​ន​យោ បាយ​នៅក្នុង​ប្រទេស​នៅពេល​ជិត​បោះឆ្នោត មិន​ត្រឹមតែ​បាន​ជួយ​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​មកលើ ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច គ្រប់​ប្រ​ភ​ទេ​ឱ្យ​កាន់​តែមាន​សន្ទះ​ខ្លាំងក្លា​ថែមទៀត​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រសួង​សេដ្ឋ កិច្ច និង​ហិរញ្ញវត្ថុ​ដែល​បានធ្វើការ​វាយតម្លៃ​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ​២០១៨ និង​ឆ្នាំ​ខាងមុខ​ទៀត​។​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​លើកឡើង​ដែរ​ថា ក្នុងពេល​កន្លងមក​ស​កម្ម​ភាព និង កំណើនសេដ្ឋកិច្ច​តែងតែមាន​សភាព​ទ្រឹង​ខ្លះ​នៅ​រៀងរាល់​ជិត​ការបោះឆ្នោត​ចូលមក​ដល់ តែ​ផ្ទុយ ទៅវិញ​សកម្មភាព​សេដ្ឋកិច្ច​គ្រប់​ប្រភេទ​នៅក្នុង​ឆ្នាំ​២០១៨​នេះ នៅតែមាន​ដំណើរការ​ជាធម្មតា និង​កាន់​តែមាន​ភាពរឹងមាំ ពោលគឺ​មិនមាន​ផលប៉ះពាល់​អ្វី​ជា​ដុំកំភួន​ទេ ទោះបី​នៅសល់​ប្រមាណ តែ ៤​ខែ​ទៀត​ប៉ុណ្ណោះ នឹងត្រូវ​ដល់​ការបោះឆ្នោត​ក្តី​។

ជាក់ស្តែង​នៅក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ការនាំចេញ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​នៅតែមាន​ការកើនឡើង​ខ្លាំង និង​មាន​ទំហំ​ធំ​ជាង​ទំហំ​នៃ ផសស ជា​លំដាប់​, សកម្មភាព​លក់ដូរ ទាំង​លក់ដុំ និង​លក់រាយ​នៅតែមាន​ដំណើរការ​ល្អប្រសើ​រ វិស័យ​ទេសចរណ៍​ក៏​នៅមាន​សន្ទះ​ល្អ ហើយ​ការផ្ដល់​ឥណទាន​ដោយ​ធនាគារ​ដល់​វិស័យ​ឯកជន ក៏​កាន់តែ​រឹងមាំ​ដដែល​។

ដោយឡែក​វិស័យ​ដីធ្លី និង​អចលនទ្រព្យ​ដែលជា​សូចនាករ​ដឹកមុខ​ក្នុងការ​ឆ្លុះបញ្ចាំង​អំពី​ភាពជឿជាក់​នៃ​សេដ្ឋកិច្ច ក៏​កាន់​តែមាន​សកម្មភាព​ទិញ​លក់​ផុលផុស​គគ្រឹក គគ្រេង ហើយ​តម្លៃ​វិញ​ក៏​កាន់តែ​ឡើងជា​លំដាប់​។

​ទន្ទឹមនឹងនេះ​អតិផរណា​នៅតែ​ស្ថិតក្នុង កម្រិត​ទាប ក្នុងខណៈដែល​អត្រា​ប្តូរប្រាក់​នៅ​បន្ត​មាន​ស្ថេរភាព​យ៉ាង​ល្អ​។ លើសពីនេះ​ទៀត លំហូ​ទុនវិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស ដែល​បាន​កត់ត្រា​នៅក្នុង​ជញ្ជីងទូទាត់​ក៏មាន​សន្ទះ កំណើន​ល្អ ក្នុង​រង្វង់​ពី​១៦% ទៅ ១៧% ក្នុង​មួយឆ្នាំ​ផងដែរ ពោលគឺ​ក្នុង​រង្វង់ ២៥០០ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ និង​អាច​ឡើងដល់​ប្រមាណ ៣០០០ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​។ ដោយឡែក​ទំហំ​ទឹកប្រាក់​នៃ​ការផ្ញើ​លុយ​របស់​ពលករ​ពី​ក្រៅប្រទេស ក៏​កាន់​តែមាន ទំហំ​ធំ ពោលគឺ​ក្នុង​រង្វង់ ៥៦០ លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំនេះ និង​ប្រមាណ​ជាង ៦០០ លាន ដុល្លារ​អាមេរិក​នៅ​ឆ្នាំក្រោយ​។ ប្រការនេះ​បានធ្វើឱ្យ​ជញ្ជីងទូទាត់​មាន​ភាព​វិជ្ជមាន ក្នុងខណៈដែល ទុនបម្រុង​អន្តរជាតិ​អាច​ទ្រទ្រង់​ការនាំ​ចូល​រហូត​ទៅដល់ ៦​ខែ​កន្លះ​ឯណោះ ធៀប​នឹង​រយៈកាល កន្លងទៅ ដែល​ទុនបម្រុង​អន្តរជាតិ​របស់​យើង អាច​ទ្រទ្រង់​ការ​នាំចូល​បានត្រឹមតែ​ប្រមាណ​ជាង ៣​ខែ​ប៉ុណ្ណោះ​៕