សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា​-​ចិន បិទ​បញ្ចប់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ​ ៖ ​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨​ដែល​ធ្វើឡើង​រួមគ្នា​រវាង​កងទ័ព​ចិន​និង​កម្ពុជា​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​នេះ​ជាមួយ​ការ​វាយតម្លៃថា​ទទួលបាន​លទ្ធផល​ល្អប្រសើរ​និង​ជួយ​ពង្រឹងសមត្ថភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ដែលជា​បញ្ហា​មួយ​កំពុង​គំរាម​ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

​ពិធី​បិទ​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨​ដែល​ធ្វើឡើង​ដើម្បី​អបអរសាទរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​ចិន​ត្រូវបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចូ​វ​សុង​ហឺរ​អគ្គមេបញ្ជាការ​រង​កង​ទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​និង​ឯកឧត្តម​ស្យុ​ង​ប៉​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​អនុព័ន្ធយោធា​និង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ មេទ័ព​កំពូលៗ​របស់​កម្ពុជា និង​ថ្នាក់ដឹកនាំ​មក​តាម​បណ្តា​ខេត្ត​នានា​ផងដែរ​៕​