មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ​ម្នាក់ ចូល​រកស៊ី​ឈើ​ល្មើសច្បាប់​នៅ​ខេត្តក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2018 ក+ ក-

​ក្រចេះ ៖ មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ ពៅ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​ជំនាញ​ហាក់ដូចជា​រអារ​ក្នុង​កាប​ង្ក្រា​មេ​ឈ្មួញ​រូបនេះ​។​

​តាម​ប្រភពព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ឈ្មោះ ពៅ នេះ តែងតែ​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ខេត្តក្រចេះ​យ៉ាងសកម្ម​។ មេ​ឈ្មួញ​ឈ្មោះ ពៅ នេះ ត្រូវបាន​គេ​ស្គាល់​ជា​មន្ត្រីនគរបាល​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយដោយ​សារ​ឥទ្ធិពល​នគរបាល​ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​នៅក្នុង​ខេត្តក្រចេះ ពុំ​ហ៊ាន​លូកដៃ​បង្ក្រាប​នោះទេ ។​

ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ជំនួញ​ឈើ​ខុសច្បាប់​របស់​មន្ត្រីនគរបាល​រូបនេះ គឺ​គេ​មាន​ដៃគូ​ម្នាក់ទៀត​”​ជា​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​ក្រចេះ ។ អ្នក​ទាំងពីរ បាន​យកគ្នា​ជា​ដៃគូ​ក្នុងការ​ប្រកបរ​បរក​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​រថយន្ត​សាំ​យ៉ុង​ជិត​១០​គ្រឿ និង​បានធ្វើ​ចរាចរណ៍​ឈើ​ស្ទើរ​រាល់​យប់ ដោយ​មិន​ឈឺក្បាល​ហាលថ្ងៃ​ពី​ទង្វើ​ខុសច្បាប់​ដែល​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​ហា​ឃាត់​នោះឡើយ​។​
​ប្រភព​បាន​បន្តទៀតថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងអស់នេះ​ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​ពី​ខេត្តស្ទឹងត្រែង រួច​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តក្រចេះ និង​បន្តទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង​ដោយ​រលូន​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​ព្រៃឈើ​ក្រចេះ​មួយចំនួន រួម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជួយ​សម្រួល​បើកផ្លូវ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពីពេល​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ មាន​ក្បួន​រថយន្ត​របស់​មេ​ឈ្មួញ​ឈ្មោះ ពៅ នេះ បានធ្វើ​ចរាចរ​ណ៏​ដឹកឈើ​ខុសច្បាប់​តាម​រថយន្ត​សាំ​យ៉ុង​មាន​ចំនួន​ជិត​១០​គ្រឿង​យ៉ាង​រលូន​លើ​ដង​ផ្លូវជាតិ​លេខ​៧​។​
​ប្រភព​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា ពេលធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើស​ម្តងៗ គឺ​ឈ្មោះ​”​ពៅ បាន​ជិះឡាន​រត់ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជាមុន ឲ្យ​ក្រុមមន្ត្រី​ជំនាញ​ដែល​នៅ​អង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយ​ដាក់​ក្នុង​ហោប៉ៅ​ជា​ថ្នូរ​ទៅ​និង​ការបើកផ្លូវ​ឲ្យ​ឈ្មោះ ពៅ ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​តាម​អំពើ​ចិត្ត​។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ ប្រចាំខេត្ត​ក្រចេះ មិនទាន់​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត ស្តីពី​ការជួញដូរ​ល្មើសច្បាប់​របស់​មន្ត្រីនគរបាល​ឈ្មោះ ពៅ បាន​នៅឡើយ​ទេ​។ ចំណែក​លោក អ៊ឹង ស៊ីណា​ង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​រឿងនេះ​ទេ​៕