ក្រសួងមហាផ្ទៃ​ជំរុញ​នគរបាល​ព្រំដែន ត្រូវ​ធ្វើឱ្យ​ព្រំដែន​មាន​សន្តិភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2018 ក+ ក-

​ខេត្តក្រចេះ​៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ប៉ាវ ហមផាន បាន​ថ្លែង​ដោយ​ជម្រុញ​ឱ្យ នគរបាល​វរ​ការពារ​ព្រំដែន ត្រូវខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី ភារកិច្ច​ការពារ​សន្តិ​សុខ​តាម​ខ្សែរ​ក្រវ៉ាត់​ព្រំដែន ធ្វើយ៉ាងណា​ឱ្យ​ព្រំដែន​មាន​សន្តិភាព​។​

​ការ​មានប្រសាសន៍​លើកឡើង​បែបនេះ​របស់ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិកា​ក្រសួង​មហា ផ្ទៃ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែ មីនា នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ នាយ​,​នាយ រង ព្រមទាំង​មន្ត្រីនគរបាល​ទាំងអស់ នៃ​វរ​ការពារ​ព្រំដែន​គោក​លេខ​៦១៩ ចំណុះឱ្យ​ស្នងការដ្ឋាន​នគរ បាល ខេត្តក្រចេះ ក្នុងឱកាស​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​និង​ប្រព្រឹត្តទៅ​នាពេលខាងមុខ​នេះ​។

​ក្រៅពី​ការ​មានប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​អំណោយ​មួយចំនួនធំ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រួ​សួង​មហាផ្ទៃ​ប្រគល់ ជូន​ដល់​នគរបាល​វរៈ ការពារ​ព្រំដែន​។ ឯកឧត្តម ប៉ាវ ហមផាន បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​និង​លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន ដែល​កន្លង មក​មានការ​យកចិត្ត​ទុកដាក់ និង​ភារកិច្ច​ការងារ​បា​នស​ហ​ការ​គ្នា​ជាមួយ​ប្រទេស​ជាប់​ព្រំដែន ដើម្បី​រួមគ្នា​រក្សា​បានល្អ​នូវ សន្តិសុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​។ បន្ថែម​ពី លើ​នេះ ឯកឧត្តម​បាន ជម្រុញ​ឱ្យ​នគរបាល​ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាព​រដ្ឋ​ដែល​រស់​តាម ខ្សែបន្ទាត់​ព្រំដែន​និង​ការ​រឹតបន្តឹង​សាមគ្គីភាព​ផ្ទៃក្នុង​របស់​អង្គភាព ពង្រឹង​វិន័យ និង​ក្រមសីលធម៌​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ឧ​ត្ត​ម​សេនីយ៍​ប៊ិ​ត សា​វ៉ាង ស្នងការរង​ទទួល​កិច្ចការងារ​ព្រំដែន​បានឱ្យដឹងថា ព្រំដែន​ប្រទេស​កម្ពុជា​ខេត្តក្រចេះ​មាន​ព្រំដែន​ជាប់​និង​ប្រទេស​វៀតណាម​ចំងាយ​៧៤ គីឡូ​៥០០​មែត្រ​។ ចំណែកឯ​សភាព​ការ​ព្រំដែន​សម្រាប់​ខេត្តក្រចេះ​និង​ខេត្ត​ប៊ិ​ញ​ភឿ​ក ប្រទេស វៀត ណា​ម ក៏​មិន​ធ្លាប់​កើតមាន​បញ្ហា​អ្វី​គួរឱ្យកត់សម្គាល់​នោះទេ​។

ដោយ ឡែក​ចំពោះ​បង្គោល​ខណ្ឌ​សី​ម៉ា​ព្រំដែន កសាង​ដោយ​ក្រុមបច្ចេកទេស​ព្រំដែន​ថ្នាក់ជាតិ អនុវត្ត សាងសង់​បាន​១២​បង្គោល និង​បង្គោល​ខណ្ឌ​សី​ម៉ា​ព្រំដែន​តូចៗ ដែល​កំណត់​បន្ថែម​ដោយ ទ្វេភាគី​ថ្នាក់ជាតិ បាន​ចំនួន​១៣០​បង្គោល ៕​