បាត់ដំបង ៖ ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង៥១
កីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកសំឡូតត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព
សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលេខ ១៥៧៧ ប្រវែងសរុប ៥១.៧៩៨ គ.ម ចាប់ពីភូមិភ្ជាវ ឃុំត្រែង ស្រុករតន:មណ្ឌល ដល់ភូមិឆករកា ឃុំសំឡូត (ច្រកទ្វារព្រំដែន ៤០០ )ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានស្ថាបនាតាមស្តង់ដារចិន Class III ដែលមានទទឹង ៩ ម ក្រាលកៅស៊ូ ២ស្រទាប់ (DBST )លើទទឹងផ្លូវ ៨ ម ក្នុងនោះមានស្ពានវែង ខ្លី មធ្យម ចំនួន ៧កន្លែងសរុបប្រវែង ២៨៦ ម លូមូលគ្រប់ប្រភេទ៩៥ កន្លែង លូជ្រុង១៩ កន្លែង រៀបថ្មភ្នំធ្វើជើងទេរផ្លូវចំនួន ៣៥០០០ ម៉ែត្រគូប សម្រាប់ការពារទឹកជំនន់ ផ្លូវវាងប្រវែង៥.៣០ គ.ម ទទឹង ៦ មក្រាលកៅស៊ូ ២ ស្រទាប់បំពាក់ផ្លាកសញ្ញាចរាចរណ៍ គូសគំនូសចរាចរណ៍បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ ។
សម្តេច ស ខេង បានបន្តថាផ្លូវ១៥៧៧ នេះត្រូវបាន ចំណាយថវិកាសរុបប្រមាណ ៣៨.២១២ លានដុល្លាអាមេរិកជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ។
សម្តេចបានលើកឡើងថាអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ ចិន ( CRBC-China Road and Bridge Corporation ) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន
( Guangzhou Wanan Construction Supervision Co.Ltd )
ដោយប្រើរយះពេលសាងសង់ចំនួន ២៣ ខែ ដែលបានបញ្ចប់ការសាងសង់នៅ ចុងឆ្នាំ ២០១៧ កន្លងទៅនេះ ប្រកបដោយក្តីរំពឺងនិងជឿរទុកចិត្តដ៍កក់ក្តៅថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត នៃយើងមានសេចក្តីសុខសុវត្ថិភាពនិងសន្តិភាពដូចបច្ចុប្បន្ន
ដែលពលរដ្ឋទូទាំងប្រទេសចង់បាន ព្រមទាំងសមិទ្ធ
ផលផ្សេងៗផងដែរ ៕ សុ ផល