សេវាកម្ម​ឯកជន​កំពុង​លើកស្ទួយ វិស័យ​ទេសចរណ៍​យ៉ាងខ្លាំង​នៅ​កោះរ៉ុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 April, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​មួយ ស្តីពី កិច្ចការពារបរិស្ថាន និង អភិរក្ស​ធនធានធម្មជាតិ​ន​តាម​តំបន់ឆ្នេរ នៅ​សាលប្រជុំ នៃ​សាលាខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៨ ខែ មីនា ម្សិលមិញ​នេះ លោក​ថា​៖​សូម​គាំទ្រ​ចំពោះ​វិ​ស​យ័​ឯកជន​ក្នុងការ​បង្កើតបាន​នូវ​សក្តានុពល​ទេសចរណ៍​ថ្មីៗ កន្លែង នៅក្នុង​តំបន់​កោះរ៉ុង មានដូចជា រមណីយ៍ដ្ឋាន​ធម្មជាតិ​ឆ្នេរ​នៅលើ កោះ ការបង្កើត តំបន់​អភិរក្ស​ធនធាន​បាត សមុទ្រ ការបង្កើត​ជំរក មច្ឆា​សមុទ្រ គ្រប់​ប្រភេទ​នៅក្នុង​សមុទ្រ ដើម្បី​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍ ទៅ​ទស្សនា​ក្នុង​បាតសមុទ្រ​ជាដើម​។​​លោក សុចិត្រ​គ្រឹ​ស្នា បាន​បន្តថា​៖ វិ​ស​យ័​ឯកជន ទាំងនេះ​គឺ​បង្កើត​គោលដៅ​ទេសចរណ៍ សម្រាប់​ទាក់ទាញ អ្នក​ទេសចរណ៍​ជាតិ​និង​អ្នក​ទេសចរណ៍​មកពី​ជុំវិញ​ពិភពលោក ចូលមក​ទស្សនា​នៅក្នុង​ខេត្ត​ព្រះសីហនុ​យើង​នេះ​។​

​ដូចគ្នានេះដែរ លោក​ឧកញ៉ា​ទៀ វិចិត្រ​ដែលជា​ប្រតិបត្តិ​ករ​រៀបចំ​បង្កើត​រមណីយ៍ដ្ឋាន​ធម្មជាតិ​នៅលើ​ប្រជុំ​កោះរ៉ុង​នេះ​មានប្រសាសន៍​អោយដឹង​ផងដែរ​ថា រមណីយ៍ដ្ឋាន​ធម្មជាតិ​កន្លែង​សម្រាក​លំហែកាយ​ឆ្នេរ​ឋាន​សួ​គ៍ ប្រជុំ​កោះរ៉ុង
​លោក ឧកញ៉ា បន្តថា បច្ចុប្បន្ន ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​មានដូចជា​បន្ទប់​សម្រាក អាហា​រដ្ឋា​ន​និង​កន្លែង​កំសាន្ត​ផ្សេងៗ ក្រុមហ៊ុន​បានរៀបចំ​រួចរាល់​ជា​បណ្តើ​រហើយ ដោយ​ភ្ជាប់​ជាមួយនិង​សេវា​ដឹកជញ្ជូន​ភ្ញៀវ​តាម​គ្រប់​មធ្យោបាយ​ប្រកបដោយ​សុវត្ថិភាព​។​

​ទាកទិន នឹង​រឿងនេះ ដែរ ឯកឧត្តម​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ដែរ​ថា ការចូលរួម​របស់​វិ​ស​យ័​ឯកជន​មាន​សារៈសំខាន់​មិនអាច​ខ្វះ​បាន ក្នុងនោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​សម្តែង​នូវ​មោទនៈភាព​ចំពោះ ក្រុមហ៊ុន ឯកជន​ទាំងអស់ ដែលមាន​ចក្ខុ​វិ​ស​យ័​ចូលរួម​ក្នុង​វិ​ស​យ័​ទេសចរណ៍​រយៈពេល​យូរ ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ស្រូប​ទាញ​អ្នក​ទេសចរណ៍​បរទេស​ច្រើន​លាន​នាក់មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​៕