កំពង់ចាម ៖ សង្វៀនបញ្ជល់មាន់អមដោយវង់អាប៉ោងជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រមួយចំនួន ក្នុងខេត្តកំពង់ចាម បានរីកដុះដាលដូចផ្សិត ដោយសារសមត្ថកិច្ចបានធ្វើការបង្ក្រាបដោយរប៉េះរប៉ោះ ។
ថ្មីៗនេះ គេឃើញសមត្ថកិច្ចបានចុះបង្ក្រាប ជាច្រើនកន្លែង ដូចជានៅថ្ងៃទី១៤ ខែមេសាឆ្នាំ ២០១៨ នៅភូមិមាន់ដប់លើ ឃុំមានជយ័ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សមត្ថកិច្ច បង្ក្រាបបាន តែកៅអីជរ័ ចំនួន១២៨ តុដែកចំនួន៤ ស៑ុមមាន់៤៤ និងតុឈើ ១ដែលមានក្រាលកំរាលហាន់តោអាប៉ោងចំនួន១។ រីឯអ្នកលេងមិនមាននរណាម្នាក់ត្រូវបានចាប់ខ្លួនទ្បើយ។
នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨ វេលាម៉ោង12និង 15នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យដឹកនាំដោយលោកអនុសេនីយ៍ឯក .ឈឿន.វុទ្ធា នាយប៉ុស្តិ៍.និងមន្ត្រីប៉ុស្តិ៍ចុះត្រួតពិនិត្យទីតាំង លបលួចលេងល្បែងស៊ីសង( ជល់មាន់) ដែលជាមុខសញ្ញាតែងតែលួចលាក់លេងមានទីតាំងនៅបឹងកន្លែងជ្រុំភូមិមាន់ដប់លើ ឃុំមានជ័យស្រុកស្រីសន្ធរ ពេលទៅដល់ ឃើញតែកន្លែងលួចជល់មាន់ ហើយក៏ពុំបានឃើញមុខសញ្ញាលេងជល់មាន់នោះឡើយ ។ ការចុះបង្ក្រាប របស់សមត្ថកិច្ចដូចខាងលើនេះត្រូវបានប្រជាពលរដ្ឋរិះគន់ភាពកំសោយរបស់សមត្ថកិច្ចថា វាដូចជាក្នុងអត្ថនយ័ចំរៀងមួយបទ ថា ( ក្របីសុីស្រូវបងមិនសូវហា៑នដេញ ក្របីដើរចេញបងដេញអោយស្រីមើល) ប្រជាពលរដ្ឋមានមន្ទិលថា ខ្មោចក្នុកអោយដៃ ទើបខ្មោចក្រៅវាហា៑ន ក្នុងនុះប្រជាពលរដ្ឋ បានលើកទ្បើងថា គេគ្មានបំណងបង្ក្រាបទេ គឺគេធ្វើបង្គ្រប់តែប៉ុណ្ណោះ គឺមុននិងទៅបង្ក្រាប គេផ្តល់ដំណឹងទៅម្ចាស់សង្វៀនជាមុន អោយអ្នកលេងជិះ មូតូគេចខ្លួនជាមុន ទើបគេទៅជាក្រោយ។
ចំណែកសង្វៀនបញ្ជល់មាន់ មួយចំនួន នៅស្រុកស្ទឹងត្រង់កំពុងដំណើរការយ៉ាងរលូនមិនឃើញមានសមត្ថកិច្ចចុះបង្ក្រាបទ្បើយ។ ទីតាំងបញ្ជល់មាន់ ទាំងនោះមានដូចជានៅ ចំណុចស្វាយចន្ទី ស្ថិតនៅក្នុងភូមិអូរប្រាំឃុំអូរម្លូដែលមាន មេការ ឈ្មោះ វ៉ាន់ ជាអ្នករត់ការ បិត មាត់បិតភ្នែក សុំភ្លើងខៀវ។
រីឯសង្វៀនមួយកន្លែងទៀត នៅជិតផ្សាបែកអន្លូង ស្រុកស្ទឹងត្រង់ ដែលមានម្ចាស់សង្វៀនឈ្មោះ អាតាជាអ្នកមើលការខុសត្រូវដែរ។ ចំពោះសង្វៀនបញ្ជល់មាន់ខាងលើនេះ តើសមត្ថកិច្ចនឹងចុះបង្ក្រាបឬបង្គ្រប់ ដូចកន្លែងផ្សេងទៀតដែរឬទេ ប្រជាពលរដ្ឋកំពុងរងចាំមើលចំណាត់ការ របស់សមត្ថកិច្ច៕ សុ ភណ្ឌ័