ចាប់​ជនដៃដល់​រំលោភ​សម្លាប់​កុមារី​អាយុ​៥​ឆ្នាំ នៅ​ស្រុក​ព្រះស្តេច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2018 ក+ ក-

ព្រៃវែង ៖ រយៈពេល​តែ​១​ថ្ងៃ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្នងការ​ខេត្តព្រៃវែង​បានធ្វើការ​ស្រាវជ្រាវ​ឈានដល់​កំណត់​បាន​មុខសញ្ញា​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតក​ដែល​រំលោភ​សម្លាប់​កុមារី​ម្នាក់​ក្នុង​ចេ​តី​យ៍​ទាំង​ថ្ងៃ​រួច​យក​សព​ទៅ​បោះចោល​នៅ​មាត់​ស្រះ​ទឹក​វត្ត​សទ្ធា​!​ភូមិ​សទ្ធា​.​ឃុំ​រំចេក​.​ស្រុក​ព្រះស្តេច​.​ខេត្តព្រៃវែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ពៅ​.​ជីវី​ស្នងការរង​នគរបាល​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ខេត្តព្រៃវែង​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ពេ​ជ​.​ពិសី​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​!​ត្រូវបាន​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​របស់ខ្លួន​។ ហើយ​ជនសង្ស័យ​ម្នាក់នេះ បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់ រំលោភ​កុមារី​រងគ្រោះ ឈ្មោះ ចាន់ ស្រី​ជេ​ត ភេទ​ស្រី​អាយុ​
៥​ឆ្នាំ​នៅ​ភូមិ​សទ្ធា​ឃុំ​រំចេក ស្រុក​ព្រះស្តេច ក្នុង​ចេ​តី​យ៍​វត្ត​”​សន្ធោ​” រួច​ច្របាច់ក​សម្លាប់​យក​សព​បោះចោល​ក្នុង​ស្រះ​ទឹក​ពិតប្រាកដ​មែន​។

​មិនតែប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១៧​ជននេះ​ធ្លាប់បាន​ចាប់រំលោភ​បង​បង្កើត​របស់​កុមារី​ជនរងគ្រោះ​ម្ដង​រួចមកហើយ ដែល​នាង​ទើប​អាយុ​១០​ឆ្នាំ ប៉ុន្តែ​កាលណោះ​ជនសង្ស័យ​និង​គ្រួសារ​រងគ្រោះ​បាន​សម្រួល​គ្នា​មិន​ឲ្យ​សមត្ថកិច្ច​ដឹង លុះដល់​ថ្ងៃខែ​ម៉ោង​ខាងលើ​ស្រាប់តែ​ជននេះ​មក​រំលោភ​សម្លាប់​ប្អូន​ទៀត​។​

​គួ​រម្លឹកថា កុមារី​រងគ្រោះ​ឈ្មោះ ចាន់ ស្រី​ជេ​ត ភេទ​ស្រី​អាយុ​៥​ឆ្នាំ​នៅ​ភូមិ​សទ្ធា​ឃុំ​រំចេក ស្រុក​ព្រះស្តេច​។​ឪពុក​ឈ្មោះ ពុត ចាន់ អាយុ​៤៨​ឆ្នាំ​
​ម្តាយ​ឈ្មោះ រស់ ហេន​អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សទ្ធា​ឃុំ​រំចេក ស្រុក​ព្រះស្ដេច​។​

​ត្រូវបាន​ជនដៃដល់​រំលោភ​សម្លាប់​នៅ​ចំណុច​ក្នុង​ចេតិយ មាត់​ស្រះ​ទឹក​ខាងត្បូង ឈៀង​ខាងកើត​ក្នុង​វត្ត​សទ្ធា​ភូមិ​សទ្ធា ឃុំ​រំចេក ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង កាលពី​វេលា ម៉ោង​១៤:៤០​នាទី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៨​។​ក្រោយ​ពិនិត្យ​សមត្ថកិច្ច​សន្និដ្ឋានថា ជា​ករណី​រំលោភ​សំលាប់​យក​សព​បោះចោល​ក្នុង​ស្រះ​ទឹក នា​ចំណុច​ខាងលើ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​យើង កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​