៩​ថ្ងៃនេះ រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​បាន​ជាង​១​ម៉ឺន​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2018 ក+ ក-

​ភ្នំពេញ ៖ ២០១៨ បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញ​-​ទៅ​អាកាសយាន ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ បាន​ចំនួន​១៣៦៨១​នាក់​ចាប់ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​។​

គួរ​ជម្រាប​ថា រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ត្រូវ បើក ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨​ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សា ធា​រណការ និង​ដឹកជញ្ជូន និង​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group​។​

​សម្រាប់​ការដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវដែក​ជា បណ្តោះអាសន្ន​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម រថភ្លើង​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​១០​ខែមេសា រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។ ជា ពិសេស​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មិន ស្ទះចរាចរណ៍ ចំណេញ​ពេលវេលា កាត់បន្ថយ​ការចំណាយ និង​សុវត្ថិភាព​។​
​រថភ្លើង​ដឹក​អ្នកដំណើរ​នេះ ចំណាយពេល​ប្រមាណ​៣០​នាទី ក្នុងការ​ដឹកជញ្ជូន អ្នកដំណើរ​ពី ស្ថានីយ រថភ្លើង​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ រថភ្លើង​សាកល្បង​នេះ អាច​ផ្ទុក អ្នកដំណើរ​រួមទាំង​អ្នក​អង្គុយ​និង​អ្នក​ឈរ ប្រ មាណ​១០០​នាក់​ផងដែរ​។ នៅក្នុង​រថភ្លើង​មាន​បំពាក់ ម៉ាស៊ីនត្រជាក់​។ ប្រជា​ពល រដ្ឋ​ដែល​រស់នៅ ក្បែរ​ព្រលានយន្តហោះ ហើយ​ចង់​ឡើងមក កណ្ដាល រាជធានី​ភ្នំពេញ ក៏​អាច​ប្រើប្រាស់​រថភ្លើង​នេះ​បានដែរ​។​

​ផ្លូវដែក​នេះ​បំបែក​ពី​ផ្លូវ​ចាស់​(​ដែល​ចេញពី​ស្ថានីយ៍​រថភ្លើង​រាជធានី​ភ្នំពេញ​ឆ្ពោះ ទៅ​ខេត្ត​ព្រះ សីហនុ​) ចូលទៅ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​កាត់​តាម​មហា​វិធី​សហភាពសូវៀត​។ កំណាត់ ថ្មី​នេះ​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​( ១,៩១៣​ម៉ែត្រ​)​។ រថភ្លើង​សាកល្បង​នេះ មាន​ចំនួន​២​គ្រឿង​តែ រថភ្លើង​ទំនើប​៣​គ្រឿង​ទៀត​ដែល​ទិញ​ពី​ប្រទេស​មិ​ក​ស៊ី​កូ នឹង​មកដល់​ស្រុក​ខ្មែរ​នៅ​ខែមិថុនា​។ ការ ដាក់​ឲ្យ​ដំណើរ​ផ្លូវដែក​ថ្មី​ចូល​ព្រលានយន្តហោះ ជាមួយនឹង​ការដឹកជញ្ជូន​ថ្មី​តាមផ្លូវ ដែក​ក្នុង​រាជ ធានី ភ្នំពេញ​នេះ នឹង​ជួយ​សម្រួល​ដល់​អ្នកដំណើ​រ​ទៅ​ព្រ​លា ន​យន្តហោះ មិនមាន​ការព្រួយបារម្ភ ពី​បញ្ហា កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​ព្រមទាំង​ចំណេញ​ពេលវេលា​ទៀត​។ ពិសេស​ជាង​នេះ​ទៅ ទៀត ដោយមាន​ការសហការ​ជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល រាល់​អ្នកធ្វើដំណើរ តាម ជើងយន្តហោះ​អាច​ចុះឈ្មោះ Check in និង​ដាក់​ឥ​វ៉ាន់​ដោយ​ខ្លួនឯង​ជាមួយ នឹង​ម៉ាស៊ីន​ស្វ័យ ប្រវត្តិ ពី​ស្ថានីយ៍​អាយ​ស្ម័យ​យាន​រាជធានី​ភ្នំពេញ​បានតែ​ម្តង​។ ដោយឡែក​ការដឹកជញ្ជូន​អ្នក ដំណើរ ពី ប៉ោយប៉ែត សិរីសោភ័ណ​( ទៅមក​) បាន​ចំនួន​ប្រមា ណ​៨៩៨៤​នាក់​ហើយ ចាប់ពី​ថ្ងៃទី​០៤ ខែ មេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៨ ខែ មេ សា ឆ្នាំ​២០១៨ លោកអ្នក​ក៏​អាចធ្វើ​ដំណើរ​ដោយ​ឥតគិតថ្លៃ រហូតដល់​ថ្ងៃទី​០១ ខែ សីហា ឆ្នាំ​២០១៨៕