តំបន់​ទេសចរណ៍ធម្មជាតិ​ កោះតា​ដា កំពុង​អភិវឌ្ឍន៍ទស្សនីយភាព​បន្ថែម ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2018 ក+ ក-

​ខេត្តកំពត ៖ លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ដែលជា​អ្នករៀបចំ​អោយមាន​តំបន់ ទេសចរណ៍ ធម្មជាតិ កោះ​តា​ដា ស្ថិតក្នុង​ស្រុក​ទឹកឈូរ ខេត្តកំពត បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធី បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​កន្លងទៅនេះ​តំបន់​ទេសចរណ៍​មួយ​នេះ​ទទួល បាន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​មក​កម្សាន្ត​ច្រើន​គួរសម ហើយ​នៅ​ថ្ងៃ​បន្ទាប់​នៃ​ពិធីបុណ្យ ចូលឆ្នាំ​ក៏​នៅមាន​អ្នក​មក​កម្សាន្ត ជា​ហូរហែរ​ផងដែរ ស្រប​ពេលដែល​តំបន់​ទេសចរណ៍​បែប ធម្មជាតិ​ដ៏​ស្រស់ត្រកាល​មួយ​នេះ កំពុង​ធ្វើ ការ អភិវឌ្ឍ​ជា​បន្តបន្ទាប់​ដើម្បី​ទទួល​ការមកដល់​នៃ​ភ្ញៀវទេសចរ​ថ្មីៗ​បន្ថែមទៀត​។​

​លោក​បណ្ឌិត ញឹម វណ្ណដា បាន​បន្តថា ការរៀបចំ​អោយមាន​តំបន់​ទេសចរណ៍​ធម្ម ជាតិ​កោះ តា​ដា នេះ​ធ្វើឡើង​ក្រោយពី​មានការ​ឯកភាព​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ ឯកឧត្តម​បាន​ប្រើ ប្រាស់​នូវ​លទ្ធភាព ផ្ទាល់ខ្លួន​ក្នុងការ​រៀបចំ និង​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយ​នេះ អោយក្លាយ​ទៅជា​តំបន់ ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ត្រកាល បានជា​ការរួមចំណែក​ក្នុងការ ផ្តល់នូវ​ទីកន្លែង​សម្រាប់​អ្នក ទេស ចរ​ជាតិ អន្តរជាតិ ជម្រុញ​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍ អោយមាន​ការកើនឡើង ផ្តល់​ការងារ​ធ្វើ ដល់ ពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់ ទេសចរណ៍​នេះ​មាន​មុខរបរ​លក់ដូរ ដើម្បី​រក​ចំណូល សម្រាប់ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

​លោក បាន​បញ្ជាក់ថា ឯកឧត្តម​ធ្វើបែបនេះ គឺ​ដើម្បី​ប្រទេសជាតិ និង​ដើម្បី​ប្រជាជន​។ ឯកឧត្តម មិន មែន​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​អ្វី​ទេ​ដោយ​ការអភិវឌ្ឍ​នៅ​តំបន់​នេះ​ត្រូវធ្វើ​បន្តិច​ម្តងៗ​ទៅតាម​លទ្ធភាព​នៃ​ចំណូ​ល​ប្រចាំថ្ងៃ​ដែល​បាន​ពី​ការលក់​សំបុត្រ​ជូន​អ្នក​ចូលមក​កម្សាន្ត​នៅទីនេះ ហើយ​សកម្ម ភាព នៃ​ការអភិវឌ្ឍ​ត្រូវ​បន្តធ្វើ​ជាប្រចាំ​ដើម្បី​ប្រែក្លាយ​តំបន់​ទេសចរណ៍ធម្មជាតិ​កោះ​តា​ដា​នេះ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ល្អ​នៅក្នុង​ខេត្តកំពត​នេះ​៕​