ប៉ូលិស​បង្ក្រាប​រោងចក្រ​ផលិត​ភេស​ជ្ជៈ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារមួយកន្លែងនៅ​​​ ស្រុក​ស្អាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2018

​កណ្តាល ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​វិទ្យា ស្ថាន ស្តង់ដារ​កម្ពុជា សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ខេត្តកណ្តាល កាលពី​ថ្ងៃទី ២០ ខែម​សា ឆ្នាំ​២០១៨ នេះ បាន​បើក​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​រោងចក្រ​ផលិត ភេសជ្ជៈ​ប៉ូវ​កម្លាំង មួយ កន្លែង​មាន​យីហោ b-smart ស្ថិតនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​ប្រតិបត្តិការ ក្ដៅ​នេះ ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ហេង ផេង ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកណ្តាល ។

ម្ចាស់​ទីតាំង​មានឈ្មោះ ង​ន សុគន្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ស្រុក កំណើត នៅ​ភ្នំពេញ មុខរបរ​ម្ចាស់​រោងចក្រ ។ ក្រោយ​ការត្រួតពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​ចម្រុះ​បាន​រក ឃើញ​ភេសជ្ជៈ b-smart ដូចជា green tea, honey strawberry, energy drink បៃតង​, energy drink ខៀវ ដែល​ផលិត​ពុំបាន​អនុលោម​ត្រឹមត្រូវ​តាម​ការចុះបញ្ជី ច​.​ប​.​ផ នៅ​វិទ្យាស្ថាន​ស្តង់ដារ កម្ពុជា នោះ​ទ្បើ​យ ព្រមជាមួយ​ទីតាំង​ពុំបាន​រៀបចំ​តាម​បទដ្ឋាន​ត្រឹមត្រូវ និង​ខ្វះ​អនាម័យ​ទៀតផង​។​

​បើទោះបី​រកឃើញ​ជាក់ស្តែង​ថា រោងចក្រ​មួយកន្លែង​នេះ ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មិន​ត្រឹមត្រូវ តាម​ការចុះបញ្ជី​នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​ក៏ដោយ សមត្ថកិច្ច​ពុំបាន​បិទ​រោងចក្រ​នោះឡើយ​។ ពោល គ្រាន់តែ​ណែនាំ​ឲ្យ​ម្ចាស់​សិប្បកម្ម ឲ្យ​អនុវត្ត​ស្របតាម​ស្តង់ដា បទដ្ឋាន​បច្ចេកទេស​និង​អនាម័យ​ត្រឹមត្រូវ ព្រមទាំង​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ដែលមាន​ឈ្មោះ​ង​ន សុគន្ធ ទៅកាន់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច ដើម្បី​សាកសួរ​បំភ្លឺ​បន្ថែម ដើម្បី​បន្ត​តាម​នីតិវិធី​។​

​ទាក់ទង​នឹង​ករណីនេះ ភ្នាក់ងារ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ប្រចាំខេត្ត​កណ្តាល មិនទាន់​អាច​សុំ​ការ ពន្យល់​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត កណ្តាល បាន​នៅឡើយ​ទេ នៅ​ល្ងាច​ថ្ងៃទី ២០ ខែមេសា បន្ទាប់ពី​បញ្ចប់​ប្រតិបត្តិការ​ខាងលើនេះ​ដោយ សារ​ទូរស័ព្ទ​របស់លោក​ភ្ជាប់​ប្រព័ន្ធ​បាន​ហើយ តែ​ពុំមាន​អ្នក​លើក​ទទួល ៕​