រក​មិនទាន់​ឃើញ​សព​បុរស​លោត​ទឹកស​ម្លា​ប់​ខ្លួន​ពីលើ​ស្ពាន​អ្នក​លឿង ក្រោយពេល​សម្លាប់​អតីត​ប្រពន្ធ​នៅ​ស្រុក​លើកដែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2018 ក+ ក-

​កណ្តាល ៖ សាកសព​ប្តី​ដែល​លួច​ស្ទាក់​កាប់សម្លាប់​អតីត​ប្រពន្ធ​នៅ​ស្រុក​លើកដែក រួច​ជិះ​ម៉ូតូ​ទៅ​លោតទឹក​លើ​ស្ពាន​ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​) ដោយមាន​ការ​Live Video Facebook ផង​នោះ គិត​មកដល់​ពេល​រសៀល​ថ្ងៃទី​២០ ខែមេសា ម្សិលមិញ​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​មិនទាន់​រក ឃើញ​នៅឡើយ​ទេ​។​

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​ស្រុក​លើកដែក បញ្ជាក់ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា នេះ ថា នៅតែ​មិនទាន់​រកឃើញ​នៅឡើយ​ទេ សាកសព​បុរស​ម្នាក់​ដែល​មក​លោតទឹក​សម្លាប់​ខ្លួន ពីលើ ស្ពាន អ្នក​លឿង ក្រោយពី​បាន​កាប់សម្លាប់​អតីត​ប្រពន្ធ​របស់ខ្លួន​នៅក្នុង​បរិវេណ អនុវិទ្យាល័យ​កំពង់ចម្លង កាលពី​រសៀល​ថ្ងៃទី​១៩ ខែមេសា កន្លងមក​។

​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ​បាន​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​តែម្តង តាមរយៈ​បណ្តាញសារព័ត៌មាន និង​សង្គម​ហ្វេ​ស​ប៊ុ​ក​នានា​។ បើតាម​ការអះអាង​រប​ស់​សមត្ថកិច្ច មូលហេតុ ដែល ឈានដល់​កើតឡើង​មាន​អំពើ​ឃាតកម្ម​នេះ គឺ​ផ្តើមចេញពី​ការមិន​អស់​ក្តី​ស្រឡាញ់​ទៅលើ​នារី​រងគ្រោះ ទោះបីជា​បាន​លែងលះគ្នា​ដាច់ស្រេច​តាមផ្លូវ​ច្បាប់​អស់​ពេល​ជាង​៣​ខែ​មកហើយ​ក្តី​។​

អ្នកស្រី ហាក់ សុខ​ភ័ក្ត្រ អាយុ​៤៨​ឆ្នាំ ជា​ម្តាយ​នារី​រងគ្រោះ បានឱ្យដឹងថា នៅ​ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ ពួកគាត់​រៀបចំ​កា​រម​ង្គ​ល​ការអោយ​កូនស្រី ជាមួយនឹង​បុរស​ជនបទ​ល្មើស ឈ្មោះ អ៊ិន ដា​រ៉ា​ឆាយ​រ៉ាត់ អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ដោយ​រៀបការ​បាន​៣​ថ្ងៃ​ក៏​កូនស្រី​ទៅ​រស់នៅ តាម​ប្តី​។ បន្ទាប់មក កូនស្រី​គាត់ និង​បុរស​ជា​ប្តី រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទេ ដោយ​តែងតែ​កើត​ហិង្សា​វាយដំ​ទៅលើ​កូនស្រី​២​ទៅ​៣​ម្តង​។​

អ្នកស្រី បាន​រៀបរាប់​ទៀតថា ព្រោះតែ​កើតមាន​បញ្ហា​នេះ​ជាច្រើន​សារ​មក កូនស្រី​របស់គាត់​ក៏​ស្នើសុំ​មានការ​លែងលះគ្នា​តាមផ្លូវ​តាមច្បាប់​។ ត្បិត​តែមាន​លែងលះគ្នា​ដាច់ស្រេច​ក៏ពិតមែន តែ​ជនល្មើស​នៅតែ​ចង់​ស្ទាក់​ជួប​និយាយ​ឲ្យ​ជានា​គ្នា​វិញ ដោយ​ការមិន​ព្រម​ពី​កូនស្រី​របស់គាត់ ក៏មាន​ការបោះ​ពាក្យសម្តី​គំរាមថា នឹង​សម្លាប់ចោល​ទៀតផង បើសិនជា​កូនស្រី​គាត់​យកប្តី​ថ្មី​។​

គួរ​ជម្រាប​ថា មុននឹង​មានរឿង​រ៉ាវ​ឃាតកម្ម​កើតឡើង កូនស្រី​របស់គាត់ ឈ្មោះ ទន់ ស្រី​ណ​យ (​នារី​រងគ្រោះ​) អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក បាន​ជិះ​ម៉ូតូ​ម៉ាក ហុង ដា ហ្សូ​ម​មឺ​អិ​ច ពណ៌​ខ្មៅ លាយ​ទឹកក្រូច និង​ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1U-2388 បំណង ទៅលេង​ផ្ទះ​អ៊ុ​ឈ្មោះ ញ៉ែម ចក់​។ លុះ​ម៉ោង​២​រសៀល​ថ្ងៃទី​១៩ មេសា នារី​រងគ្រោះ​ក៏​លា​អ៊ុ​ត្រឡប់ ទៅផ្ទះ​វិញ ដើម្បី​ប្រមូល​លុយ​តុងទីន តែ​ត្រូវបាន​អតីត​ប្តី​របស់​នាង ឈ្មោះ អ៊ិន ដា​រ៉ា​ឆាយ​រ៉ាត់ បាន ស្ទាក់​ជួប​ដោយ​ទាញ​កាំបិតផ្គាក់​កាប់​ត្រង់ ក បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។​

​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនល្មើស​បាន​ជិះ​ម៉ូតូ​ធំៗ​មួយគ្រឿង​ឆ្ពោះទៅ​ស្ពាន ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​) ដោយ​មុននឹង​លោតទឹក ឈ្មោះ រ៉ា ឆៃ​រ៉ាត់ នេះ បាន Live Video តាម facebook ហើយ​លោត​ទម្លាក់ខ្លួន​ពីលើ​ស្ពាន​បាត់ស្រមោល​សូន្យឈឹង​តែម្តង ហើយ​រហូតមកដល់រ​សៀ​ល​ថ្ងៃទី​៣២០ ខែមេសា នេះ សមត្ថកិច្ច​មិនទាន់​រកឃើញ​សាកសព​ជនដៃដល់ ដែល​ធ្វើអត្តឃាត​នោះ​នៅឡើយ ទេ​៕