ខឹង​សង្សារ​សុំ​ចែកផ្លូវ​គ្នា យ​កក​ន្ទ្រៃ​ចាក់​ពោះ​ខ្លួនឯង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2018 ក+ ក-

​ព្រៃវែង ៖ បុរស​ម្នាក់​ខឹង​នឹង​សង្សារ​ដែល​សូម​ចែកផ្លូវ​គ្នា បាន​យក​ក​ន្ទ្រៃ​ចាក់​ខ្លួនឯង​បណ្តាល ឲ្យ​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង​១៩​និង​២៤​នាទី​យប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ ទាម​លក់​គ្រឿងសំអាង ស្ថិតក្នុង​ភូមិ​ឡឥដ្ឋ ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា បុរស​ដែល​ចាក់​ខ្លួនឯង​ឈ្មោះ ឡាញ់ ថៃ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ធ្នង់​លិច​.​ឃុំ​ស្មោង​ជើង​.​ស្រុក​កំចាយមារ​បាន​រងរបួស​ពោះ​១​កន្លែង ត្រូវគេ​ដឹកយក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ប្រភព​និយាយថា ជនរងគ្រោះ​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ អៀម លី ណា ហៅ​ស្រី​ផល អាយុ​៣៤​ឆ្នាំ​ដែលជា​ម្ចាស់​លក់​គ្រឿងសំអាង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រយៈពេល​យូរ​ដែរ​ហើយ​។​ប៉ុន្តែ​ថ្មីៗ​នេះ​ស្ត្រី​ជា​សង្សារ​ឈ្មោះ អៀម លី​ណា ហៅ​ស្រី​ផល បានដឹងថា បុរស​ជា​ជនរងគ្រោះ​មាន​ប្រពន្ធ​រួចហើយ និង​មិនទាន់​លែងលះគ្នា​ដាច់ស្រេច​នៅ ឡើយ​ទេ​។ បន្ទាប់ ពី​ដឹងថា ជនរងគ្រោះ​មាន​ប្រពន្ធ​លែងលះគ្នា​មិនទាន់​ដាច់ស្រេច ស្ត្រី​ជា​សង្សារ​ក៍បាន​សុំ​បែកផ្លូវ​គ្នា ជាមួយ​ឈ្មោះ ឡាញ់ ថៃ ដែល​ត្រូវជា​សង្សារ​នោះ​។

ប្រភព​ដដែល​បាន​បន្តថា ពេលឮ​សង្សារ​និយាយ​ពាក្យសុំ​បែកផ្លូវ​គ្នា ធ្វើ​ឲ្យ ឈ្មោះ ឡាញ់ ថៃ បាន​តូចចិត្ត ក៍​ខឹង​ស្ទុះ​ទៅយក​ក​ន្ទ្រៃ​មកចាក់​ខ្លួនឯង​ចំ ពោះ មួយ​កន្ត្រៃ ដើម្បី​បញ្ជាក់​ពី​បេះដូង ថា រូបគេ​ពិតជា​ស្រឡាញ់​នាង អៀម លី​ណា ដោយ​ក្តី​ស្មោះ​។ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ ភ្លាម កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍រ​ដ្ធ​បា​លក៍​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើ​កំណត់ហេតុ​តាម​នីតិវិធី​៕