ឈ្លោះ​វាយ​គ្នា និង​បាញ់​ផ្អើល​នៅ​សួនច្បារ​មុខ ណា​ហ្កោ​វេ​ល របួស​នារី​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2018 ក+ ក-

​ភ្នំពេញ ៖ ឈ្លោះ​គ្នា​តាំងពី​ល្ងាច​មកដល់​យប់​ជ្រៅ​ក៍​ឃើញ​គ្នា​បើកឆាក​ប្រ​យុ​ទ្ឋ​ម្ដង បណ្ដាលអោយ​នារី​ម្នាក់ ត្រូវគេ​បាញ់​ធ្លាយ​កាំ​ភួ​ន​ជើង​ខាងឆេ្វង ហូរឈាម ចំណែក​អ្នកបាញ់​ត្រូវបាន​ប្អូនៗ ស្ទាវ​ដែល នៅ​ជិត​នោះ នាំគ្នា​ដេញ​វាយ​ហូរឈាម​ជោគ​ខ្លួន បន្ទាប់មក ត្រូវបាន​សម្ថ​ត​កិច្ច​មកដល់ ដឹក​តាម​ម៉ូតូ​កង់​បី យកទៅ​សង្គ្រោះ​។ ហេតុការណ៍​ខាងលើនេះ បង្ក​ការ​ភ្ងា​ក់​ផ្អើល​កាល ពី​វេលា​ម៉ោង ៣ និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ នេះ​នៅ​ចំណុច​មុខ​សួនច្បារ ណា​ហ្គោ​វេ​ល ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​នារី​រងគ្រោះ​ដែល​ត្រូវគេ​បាញ់​រងរបួស​មានឈ្មោះ គីម សុជាតា ស្រី​អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ ជួល ក្រោយ​វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ចំណែក​អ្នកបាញ់ មាន ឈ្មោះ ឡុង សម្បត្តិ អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ​តាម​អន​ឡាញ មាន​ស្រុកកំណើត​នៅ​ស្រុក​គងពិសី ខេត្ត កំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយ​បងប្រុស ផ្ទះ​លេខ ២៨ ផ្លូវ​២២៩ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ ទួល គោក​។​

​បើតាម​សំដី​នារី​រងគ្រោះ​បាន​ប្រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​រូបនាង​មានទំនាស់ ជាមួយ​ជន​ដែល​បាញ់​នោះ​តាំងពី​ល្ងាច ស្រាប់​យប់​ជ្រៅ​នាង​កំពុងតែ​ផឹកស៊ី​ជុំគ្នា​នៅលើ​សួន​មុខ ណា​ហ្កោ​វេ​ល ក៏​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ ពីរ​បី​ជុំ​សួនច្បារ ឃើញ​ដូច​នោះ​នាង​ក៍​ប្រាប់​បងៗ​ធម៌​ថា បុរស នឹង​ហើយ​ដែល​រករឿង​ខ្ងុំ​ពី​ល្ងាច​មិញ​។ ពេលដែល​បានឮ​ប្អូន​និយាយប្រាប់​បែបនេះ ពួកគេ​ក៍ ទៅ កាក់​ម៉ូតូ ដើម្បី​សួរនាំ និង​បាន​វាយ​ទៅលើ​បុរស​ដែល​ឈ្លោះ​គ្នា​ជាមួយ​ប្អូន​ធ​ម័​នោះ ជាច្រើន​ដៃ ទើប​ធ្វើអោយ​បុរស​នោះ​ខឹង ក៍ដក​កាំភ្លើងខ្លី​K៥៩​បាញ់​ត្រូវ​នារី​រងគ្រោះ​ចំ​កាំ​ភួ​ន​ជើង​មួយ​គ្រាប់​បង្ក ការ​ភ្ងា​ក់​អ្នក​នៅ​ជិត​ថា ជា​ករណី​បាញ់​ប្លន់​។​

ក្រោយពី​បាញ់​នារី​រង​ត្រូវ​ហើយ​ជនបង្ក​ក៍បាន​បំរុង​គេចខ្លួន​តែ​ត្រូវ​ក្រុម​ប្អូន​ស្ទាវៗ​ដែល​នៅ​ជិត​នោះ​នាំគ្នា​ដេញចាប់ និង​វាយ​ស្ទើរ​ស្លាប់​ទើប​ប្រគល់អោយ​សមត្ថកិច្ច និង​ដកហូត​បាន​កាំភ្លើងខ្លី K59 មួយ​ដើម នៅសល់​គ្រាប់​ចំនួន​ប្រាំ​គ្រាប់​ទៀត​។​​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹកយក​អ្នកបាញ់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រោះ​ត្រូវគេ​វាយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​អោយឃើញថា មកពី​មូល​អ្វី​គ្រាន់តែ​រឿង ទំនាស់​បន្តិចបន្តួច​សោះ​ឈានដល់​ថ្នាក់​បាញ់បោះ​បែបនេះ ហើ​ហត់​កាំភ្លើង​នោះបាន​មកពីណា​?៕