សម្ដេចក្រុមព្រះ​ស្វាគមន៍​ការបង្កើត គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនលោក គង់ គាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងពេល​យាង​សួរសុខទុក្ខ​សមាជិក​-​សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧០០​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​ស្វាគមន៍​ចំពោះ​ការបង្កើត​គណបក្ស​ឆ​ន្ទះ​ខ្មែរ របស់លោក​គង់ មុនី​កា ដែលជា​កូនប្រុស​ពៅ​របស់លោក​គង់ គាំ អតីត​មន្ដ្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​ស្វាគមន៍​ចំពោះ​ការបង្កើត​គណបក្ស​ឆ​ន្ទះ​ខ្មែរ របស់លោក​គង់ មុនី​កា ដែលជា​កូនប្រុស​ពៅ​របស់លោក​គង់ គាំ អតីត​មន្ដ្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ បន្ទូល​ស្វាគមន៍​របស់​សម្ដេចក្រុមព្រះ​ន​រោ​ត្ដម រណ​ឬ​ទ្ធិ ដូច្នេះ បាន​ធ្វើឡើង​ក្នុងពេល​ព្រះអង្គ និង​អ្នក​ម្នាង​យាង និង​អញ្ជើញ​ចុះ​សួរ​សុខ​ទុក​សមាជិក​-​សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧០០​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​សម្ដេចក្រុមព្រះ បាន​មានបន្ទូល​ក្នុង​ពិធី​នេះ ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះហើយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ភ្លេច​នាំគ្នា​ទៅ​ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា ជាពិសេស​ត្រូវ​បោះឆ្នោត​ជូន​គណបក្សនយោបាយ​ណា ដែល​គិតគូ​សុខទុក្ខ​របស់​បងប្អូន​ពិតប្រាកដ​។ ចំណែក​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទាំងអស់​ត្រូវ​បន្ត​ចុះ​ជួប​ប្រជាពលរដ្ឋ​ដើម្បី​យក​ចិ​ត្ដ​ពួកគាត់ ហើយ​បើ​ពួកគាត់​មាន​បញ្ហា​អ្វីដែល​ឲ្យ​ជួយ យើង​ត្រូវ​ជួយ​តាម​លទ្ធភាព ដែល​អាចធ្វើ​ទៅបាន​។

​ក្នុងនោះដែរ​សម្ដេចក្រុមព្រះ នៅតែ​មានជំនឿថា គណបក្ស​របស់​ព្រះអង្គ​នឹង​ទទួលបាន​អាសនៈ​ច្រើន ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​នា​ខែ​កក្ដ​ដា​ខាងមុខនេះ​។
​ទាក់ទង​នឹង​ការបង្កើត​គណបក្ស​ថ្មី​ពី​សំណាក់​កូនប្រុស​ពៅ​របស់លោក​គង់ គាំ គឺ​លោក​គង់ មុនី​កា សម្ដេចក្រុមព្រះ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​ប្រាប់​អ្នកសារព័ត៌មាន ថា ការបង្កើត​គណបក្ស​ជា​សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ប៉ុន្ដែ​មិនត្រូវ​បង្កើតឡើង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ផលប្រយោជន៍​បក្សពួក​នោះទេ គឺ​ត្រូវ​គិតគូ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ​។

​សូម​ជម្រាប ថា លោក​គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក​គង់ គាំ កាលពីពេល​ថ្មីៗ​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយបាន​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ផ្ដើមចេញពី​ក្រុម​ស្ថាបនិក​ចំនួន​៧​រូប ទាំង​សមាភាព​អ្នកចូលរួម​បង្កើត​ចំនួន​៨០​រូប និង​ការទទួល​ការចូលរួម​ពី​មជ្ឈដ្ឋាន​នានា​យ៉ាងសកម្ម​។ លោក​គង់ មុនី​កា បាន​ថ្លែង ថា ការបង្កើត​គណបក្ស​នេះ​ឡើង បន្ទាប់ពី​លោក​មើលឃើញ ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ មិនអាច​ដំណើរ​ឡើងវិញ​នោះ​៕