លោក ហ៊ុន ម៉ា​ណែ​ត បន្ត​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​នៅ​ជប៉ុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2018 ក+ ក-

​ជប៉ុន ៖ ក្នុង​រយៈពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន ឯ​.​ឧ​.​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ត្រូវ បានអនុញ្ញាត​ជួប​សម្តែង​ការគួរសម និ​ប​ពិភាក្សា​ការងារ​ជា​បន្តបន្ទាប់​ជាមួយ​ថ្នាក់ ដឹកនាំ​កំពូលៗ របស់​ជប៉ុន ក្នុងនោះ​ក៏មាន លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ផងដែរ​។​

នៅវេលា​ម៉ោង ១១:៤៥ នាទី​ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៨ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សមាជិកសភា​មិត្តភាព​ជប៉ុន​-​កម្ពុជា (J-Cambodia Parliamentary Friendship Group) ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ម៉ាសា​ហ៉ី​រុ អ៉ី​ម៉ា​មុ​រ៉ា (Masahiro Imamura ) ។

​ក្នុង​កិច្ច​សំណេះសំណាល​នេះ​ភាគី​ទាំង​ពីរបាន​វាយតម្លៃ​រួមគ្នា​ថា កិច្ចសហប្រតិបត្តិការ​រវាង ជប៉ុន​-​កម្ពុជា កំពុង​ត្រូវបាន​ពង្រីក​ឥតឈប់ឈ​រលើ​គ្រប់​វិស័យ ជាក់ស្តែង​យើង​ថាប​ច្ច​ប្បន្ន​នេះ ប្រទេស​ទាំងពីរ​ត្រូវបាន​ត​ភ្ជាប់​ដោយ​ការហោះហើរ​ត្រង់​ពី​ទីក្រុង​តូ​ក្យូ​ទៅ​ទីក្រុង​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ ។ ការកើនឡើង​នៃ​ទំនាក់ទំនង​នេះ បានផ្តល់​នូវ​ផល​ប្រ​យោ​ជ​ន៏​រវាង​ប្រទេស​ទាំងពីរ ប្រជាជន​ទាំង ពីរ ជាពិសេស​ការវិនិយោគ​លើ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍ ។​
​បន្ទាប់ពី​បាន​ជូ​ប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន នា​រសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៨ ក្នុង​ថ្ងៃ​ដដែល​នេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ជួបពិភាក្សា ការងារ​ជាមួយ​ឯកឧត្តម​ឧ​ត្ត​មនា​វី កាតស៊ូ​តូ​ស៊ី កា​វ៉ា​ណូ (Katsutoshi Kawano) នាយសេនាធិការ ចម្រុះ នៃ​កង​ស្វ័យការពារ​ជប៉ុន ឯកឧត្តម​ឧ​ត្ត​ម សេនី​យ៌ កុ​ហ្ស៊ី យ៉ាម៉ា​សា​គី (Koji Yamasaki) នាយសេនាធិការ​កងទ័ព​ជើងគោក នៃ​កង​ស្វ័យការពារ​ជប៉ុន ក្នុងជំនួប​ពីរ​ដាច់ដោយឡែក​ពីគ្នា ។ ក្នុងជំនួប​នេះ​ភាគី​ទាំង​ពីរបាន​ចែករំលែក​បទពិសោធ​ន៏​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារជាតិ ជាពិសេស​សកម្មភាព​ចូលរួម​ប្រតិ​ប​ត្ត​ការរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ និង ក៏បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​៕