សម្តេច​តេ​ជោ ជួប​ជាមួយ​ទីប្រឹក្សារ​រាជរដ្ឋាភិបាល​កម្ពុជា សញ្ជាតិ​អាមេរិក​ដែល​ទើប​តែងតាំង​ថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2018 ក+ ក-

​ភ្នំពេញ ៖ លោក John G Rice អតីត​អនុប្រធាន​ក្រុមហ៊ុន​General Electricity និង​ជា ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​ទើបនឹង​តែងតាំង​កាលពី​ចុងឆ្នាំ​២០១៧​កន្លងទៅ បាន​ចូលជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រ ដ្ឋ មន្ត្រី​នៅ​វិមាន​សន្តិភាព នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា​នេះ​។ លោក John G Rice សន្យាថា​នឹង​ជួយ​ពង្រឹង និង​បណ្តុះបណ្តាល​ធនធានមនុស្ស​វិស័យ​សុខា ភិ​បាល​សម្រាប់​កម្ពុជា​។​

​នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បានផ្តល់​អនុសាសន៍​ដល់​លោក ច​ន រ៉ា​យស៍ ក្នុងនាម​លោក​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ជួយ​បង្កើន​ការយកចិត្តទុកដាក់ ជាមួយ​យុវជន ពីព្រោះ​បច្ចុប្បន្ន យុវជន មាន​សមត្ថភាព​ច្រើន ជាពិសេស​លើ​ភាពជា​សហគ្រិន​វ័យក្មេង ដូច្នេះ សម្តេច​សូមឱ្យ​លោក​ជួយ​ជំរុញ ឱ្យមាន​ជាការ​រៀបចំ សិក្ខាសាលា ឬក៏​ជាការ​ជួបជុំ​តុមូល ជាមួយ​ក្រុម យុវជន​វ័យក្មេង​ទាំងអស់នោះ ដែលមាន​ដូចជា​ការផ្លាស់​ប្តូរ នូវ​សំណួរ ចម្លើយ ដើម្បីឱ្យ​ពួកគាត់ មានគំនិត កាន់តែ​ទូលំទូលាយ ជ្រៅជ្រះ ក្នុងការ​ដឹកនាំ ក្រុមហ៊ុន ឬ ការអភិវឌ្ឍ​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម ឯ​.​ឧ ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី​បញ្ជាក់ប្រាប់​អ្នកកា​សែ​នៅក្រោយ​ជំនួប​។

​លោក​រាយ​ស៍បាន​សំដែង​នូ​ង​ក្តី​រីករាយ ដែល​បាន​មកជួប​ជាមួយ​សម្តេច និង បានធ្វើ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា កាលពីដើមឆ្នាំ​២០១៨ ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ កន្លងមក លោក ច​ន រ៉ា​យស៍ ដែល​ជនជាតិ​អាមេរិកកាំង មាន​ចំណាប់អារម្មណ៍​ជាមួយ​ប្រទេស​កម្ពុជា ដោយ​បានធ្វើ​កិច្ចការ​ជាច្រើន ពាក់ព័ន្ធ នឹង​វិស័យ​ថាមពល​នៅ កម្ពុជា ហើយ​ក្រៅពីនោះ​លោក​ក៏បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន ដូចជា​ការផ្តល់​សំភារៈ បរិក្ខា​ពេទ្យ ដល់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ និង​ធ្វើ​ការងារ​ជាច្រើន​ទៀត​ខាង​វិស័យ​អប់រំ ជួយ​ដល់​កុមារ​។ សម្តេច​បាន​អរគុណ​ចំពោះ​លោក ច​ន រ៉ា​យ ដែល​បាន​សហការ​ជាមួយ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ដែល​បានរៀបចំ​ឱ្យមាន​ការផ្លាស់ប្តូ​រទស្ស​ន​កិច្ច​ធនធានមនុស្ស ដូចជា​ការបញ្ជូន​មន្ត្រី​ខាង​វិស័យ​វេជ្ជសាស្ត្រ ពី​កម្ពុជា ទៅ​សហរដ្ឋអាមេរិក និង​បញ្ជូន​អ្នកជំនាញ​ពី​សហរដ្ឋអាមេរិក​មក​បណ្តុះបណ្តាល​នៅ​កម្ពុជា​។​

លោក ច​ន រ៉ា​យស៍ បាន​សន្យាថា នឹង​មកកាន់​ប្រទេស​កម្ពុជា ជា​ញឹកញាប់ ក្នុងនាម​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់នូវ​គំនិត​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​ទ ។ សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ឱ្យ​លោក រ៉ា​យស៍ ធ្វើ​ការងារ​ជាមួយ​ប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែលមាន​ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន​និង​មាន​សមាជិក​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាច្រើន​ទៀត ដូចជា​ឯកឧត្តម ស៊ុន ចាន់ថុល ដែល​ធ្លាប់មាន​ទំនាក់ទំនង ជាមួយ​លោក​កន្លងមក​៕