រន្ទះបាញ់​ស្លាប់​ម្នាក់​របួស​ម្នាក់ ងាប់​គោ​៣​ក្បាល និង​ខូចខាត​ផ្ទះ​២​ខ្នង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2018 ក+ ក-

​សៀមរាប ៖ កាលពី​រសៀល​ម៉ោង ១​និង​១៥​នាទី ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នេះ មាន​ភ្លៀង​ធ្លាក់ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ បានកើត​ឡើង​នៅក្នុង​ភូមិសាស្ត្រ ឃុំ​មុខ​ប៉ែន និង​ឃុំ​ព្រៃ​ជ្រូក ស្ថិតក្នុង​ស្រុក​ពួក បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​១ នាក់ , រងរបួស​ម្នាក់ ខូចខាត​លំនៅដ្ឋាន​២​ខ្នង , ងាប់​សត្វ​គោ​ចំនួន​០៣​ក្បាល​និង​សត្វ​ឆ្កែ​ចំនួន​១​ក្បាល ។

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា ករណី​រន្ទះបាញ់ មនុស្ស​កើតឡើង​នៅ​នៅ​ចំណុច​ត្រពាំង​តា​អុក​ទឹក ភូមិ​គោក​រាំង ឃុំ​មុខ​ប៉ែន បណ្ដាល​ឲ្យ​ឈ្មោះ វឿន ដុស ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង ឈ្មោះ ជន ន​ន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើស្រែ បាន​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​ជនរងគ្រោះ​ទាំងពីរ​នាក់​កំពុង​ដេ​ី​រ​ឃ្វាល​គេ​ា ហើយ​ជនរងគ្រោះ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ស្វា​ហួល ឃុំ​មុខ​ប៉ែន ។​

​លោក​អធិការ​បន្តថា ដោយឡែក នៅ​រសៀល​ថ្ងៃ​ដដែល​នៅក្នុង​ឃុំ​ព្រៃ​ជ្រូក មាន​ករណី​រន្ទះបាញ់​ងាប់​គោ ០៣ ក្បាល បានកើត​ឡើង​នៅ​ចំណុច​វាលស្រែ​ក្នុងភូមិ​ផ្លាំ​ង ហើយ​នៅ​ភូមិ​ប្រាសាទ និង​នៅ​ភូមិ​ស្វាយ​ច​ន្ទោ​រ ក៏​កើតមាន​នូវ​ករណី​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ខ្នង ក្នុងនោះ​មួយ​ខ្នង​ទំហំ​៦×៧​ម៉ែត្រ រលំ​ធ្លាក់​ពី​ជើងតាង និង​មួយ​ខ្នង​របើក​ដំបូល​៕