​ផ្ទុះ​ជំងឺ Ebola មនុស្ស​២៣​នាក់​ស្លាប់​នៅ​សាធារណរដ្ឋ​កុង​ហ្គោ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2018 ក+ ក-

​អាហ្វ្រិក ៖ មនុស្ស​ចំនួន​២៣​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​អ៊ី​បូ​ឡា (Ebola) និង​កំពុង​រាតត្បាត​ជាថ្មី​ចេញពី​តំបន់​ជនបទ​ទៅកាន់​ទីក្រុង​មួយ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC​។​

​រដ្ឋមន្ត្រី​សុខាភិបាល​កុង​ហ្គោ លោក អូ​លី អ៊ី​ឡាំង​ហ្គា កា​ឡេង​ហ្គា (Oly Ilunga Kalenga)​បាន​និយាយថា ករណី​ឆ្លង​មួយ​នៃ​វីរុស Ebola ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទីក្រុង​ម៉ា​បាន​ដា​កា (Mbandaka) ជាទី​ក្រុង​មួយ​មាន​មនុស្ស​ជាង​មួយ​លាន​នាក់​រស់នៅ និង​ស្ថិតនៅ​ចំងាយ​១៣០​គីឡូម៉ែត្រ​ពី​តំបន់​ជនបទ​មួយ​ដែល​ករណី ផ្ទុះ​ឡើងវិញ​នៃ​វិ​រុស​ដ៏​ប្រល័យ​នេះ​កាលពីដើម​ខែឧសភា​។​

​លោក Oly Ilunga បាន​អះអាង​ដែរ​ថា មនុស្ស​៤២​នាក់​ត្រូវបាន​រយ​ការណ៍​ថា បាន​ឆ្លង​វីរុស Ebola ហើយ ខណៈដែល​២៣​នាក់​ត្រូវគេ​អះអាងថា បាន​ស្លាប់​។ ចំណែកឯ​ក្រុម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជូន​កញ្ចប់​ថ្នាំពេទ្យ និង​វ៉ាក់សាំង​ច្រើនជាង ៤.០០០​កញ្ចប់ ទៅកាន់​អាជ្ញាធរ​កុង​ហ្គោ មុននឹង​កញ្ចប់​ដទៃ​នឹងត្រូវ​បញ្ជូន​ក្នុងពេល​ឆាប់ៗ​នេះ​។​

​សូម​រំលឹកថា វីរុស Ebola បាន​ផ្ដាច់​យកអាយុ​ជីវិត​មនុស្ស ១១.៣០០​នាក់ នៅក្នុង​ប្រទេស​ហ្គី​ណេ លី​បេ​រី​យ៉ា និង​សៀ​រ៉ា​ឡេ​អូន កាលពី​ចន្លោះ​ឆ្នាំ​២០១៤ និង​២០១៦៕