កំហុស​អ្នកណា ប្តី​ស្រវឹងស្រា​ដណ្តើម​កន្ត្រៃ​ពី​ប្រពន្ធ​ភ្លាត់​ចាក់​ត្រូវ​ខ្លួនឯង​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2018

​ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់មក​បាន​ស្លាប់​ក្រោយពេល​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ដល់​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត​។ ក្រោយ​ពេលដែល​គាត់​ស្រវឹងស្រា​រួច​មានទំនាស់​គ្នា​ជាមួយ​ប្រពន្ធ​ហើយ​បាន​ទាញ​កន្ត្រៃ​ប្រុង​ចាក់​ប្រពន្ធ ។ ប៉ុន្តែ​ត្រូវបាន​ប្រពន្ធ​ចាប់​កាន់​កន្ត្រៃ​នោះដែរ ពេលនោះ​ក៏មាន​ការដណ្ដើម​គ្នា​ទាញ​ទៅ​ទាញ​មក​ក៏ត្រូវ​ចុង​កន្ត្រៃ​មុត​ចំ​ដើមទ្រូង​តែម្ដង​។​

​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៧ ខែឧសភា​ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​បុរស​ដែល​ស្លាប់​ខាងលើនេះ​ឈ្មោះ អៀង ជីវ៉ា អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​នៅ​សិប្បកម្ម​ផលិត​នំ​បញ្ចុក ចំណែក​ប្រពន្ធ​ឈ្មោះ អឿន គឹម​អាន អាយុ​២២​ឆ្នាំ អ្នក​ទាំង​២​នាក់​នេះ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​បុរសរងគ្រោះ​ខាងលើ​បាន​ស្រវឹងស្រា​ហើយ​បាន​មានទំនាស់​គ្នា​ជាមួយ​ប្រពន្ធ បន្ទាប់មក​បាន​យក​កន្ត្រៃ​ក្នុង​បំណង​ចាក់ទៅលើ​ស្ត្រី​ជា​ប្រពន្ធ​។​ដោយមាន​ការភ័យខ្លាច​ប្រពន្ធ​បាន​ចូលទៅ​ចាប់​កាន់​កន្ត្រៃ​មួយ​នោះដែរ ដោយ​នាង​កាន់​បាន​ខាង​ដង រីឯ​ប្ដី​កាន់​ខាង​ផ្លែ​។​ខណៈនោះ​បាន​ទាញ​ដណ្ដើម​គ្នា​ទៅវិញទៅមក​ស្រាប់តែ​ភ្លាត់​កន្ត្រៃ​បុក​ចំ​ដើមទ្រូង​បណ្ដាល​ឲ្យ​មុត​ដួល​រងរបួស​ធ្ងន់ធ្ងរ​តែម្ដង​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ​បុរសរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​ស​ង្គ្តោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែ សូ​វៀត ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ទើប​ស្លាប់​។​បន្ទាប់មក​ក្រុមគ្រួសារ​បាន​នាំយក​សាកសព​ត្រឡប់មកផ្ទះ​វិញ​ហើយ​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច​យ័​លើ​សព​ជុំវិញ​ករណី​ស្លាប់​ខាងលើនេះ​និង​ប្រគល់​សព​ទៅអោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​អឿន​គីម​អាន​ត្រូវ​នគរបាល​ខណ្ឌដង្កោ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​សាកសួរ​បន្តរ​នៅ​សាលាដំបូង​រាជធានី​តាម​និតិ​វិធិ​៕​កំហុស​អ្នកណា ប្តី​ស្រវឹងស្រា​ដណ្តើម​កន្ត្រៃ​ពី​ប្រពន្ធ​ភ្លាត់​ចាក់​ត្រូវ​ខ្លួនឯង​ស្លាប់​

​ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់មក​បាន​ស្លាប់​ក្រោយពេល​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ដល់​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត​។ ក្រោយ​ពេលដែល​គាត់​ស្រវឹងស្រា​រួច​មានទំនាស់​គ្នា​ជាមួយ​ប្រពន្ធ​ហើយ​បាន​ទាញ​កន្ត្រៃ​ប្រុង​ចាក់​ប្រពន្ធ ។ ប៉ុន្តែ​ត្រូវបាន​ប្រពន្ធ​ចាប់​កាន់​កន្ត្រៃ​នោះដែរ ពេលនោះ​ក៏មាន​ការដណ្ដើម​គ្នា​ទាញ​ទៅ​ទាញ​មក​ក៏ត្រូវ​ចុង​កន្ត្រៃ​មុត​ចំ​ដើមទ្រូង​តែម្ដង​។​

​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៧ ខែឧសភា​ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​បុរស​ដែល​ស្លាប់​ខាងលើនេះ​ឈ្មោះ អៀង ជីវ៉ា អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​នៅ​សិប្បកម្ម​ផលិត​នំ​បញ្ចុក ចំណែក​ប្រពន្ធ​ឈ្មោះ អឿន គឹម​អាន អាយុ​២២​ឆ្នាំ អ្នក​ទាំង​២​នាក់​នេះ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​បុរសរងគ្រោះ​ខាងលើ​បាន​ស្រវឹងស្រា​ហើយ​បាន​មានទំនាស់​គ្នា​ជាមួយ​ប្រពន្ធ បន្ទាប់មក​បាន​យក​កន្ត្រៃ​ក្នុង​បំណង​ចាក់ទៅលើ​ស្ត្រី​ជា​ប្រពន្ធ​។​ដោយមាន​ការភ័យខ្លាច​ប្រពន្ធ​បាន​ចូលទៅ​ចាប់​កាន់​កន្ត្រៃ​មួយ​នោះដែរ ដោយ​នាង​កាន់​បាន​ខាង​ដង រីឯ​ប្ដី​កាន់​ខាង​ផ្លែ​។​ខណៈនោះ​បាន​ទាញ​ដណ្ដើម​គ្នា​ទៅវិញទៅមក​ស្រាប់តែ​ភ្លាត់​កន្ត្រៃ​បុក​ចំ​ដើមទ្រូង​បណ្ដាល​ឲ្យ​មុត​ដួល​រងរបួស​ធ្ងន់ធ្ងរ​តែម្ដង​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ​បុរសរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​ស​ង្គ្តោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែ សូ​វៀត ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ទើប​ស្លាប់​។​បន្ទាប់មក​ក្រុមគ្រួសារ​បាន​នាំយក​សាកសព​ត្រឡប់មកផ្ទះ​វិញ​ហើយ​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច​យ័​លើ​សព​ជុំវិញ​ករណី​ស្លាប់​ខាងលើនេះ​និង​ប្រគល់​សព​ទៅអោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​អឿន​គីម​អាន​ត្រូវ​នគរបាល​ខណ្ឌដង្កោ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​សាកសួរ​បន្តរ​នៅ​សាលាដំបូង​រាជធានី​តាម​និតិ​វិធិ​៕​