បំបែកសំបុក​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​៣​នាក់ និង ម៉ា​ទឹកកក​៧៥​កញ្ចប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2018 ក+ ក-

​ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ស្រុក​ស្អាង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​សំបុក​ជួញដូរ​គ្រៀង​ញៀន​ដ៏​ធំ ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ដកហូត​ថ្នាំញៀន​សរុប​ចំនួន ៧៥​កញ្ចប់ ។ ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ធ្វើឡើង កាលពី​វេលា​ម៉ោង ជាង​៣​សៀ​ល​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១ ឈ្មោះ ហួត ហ៊ីម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​រត់​តុ​ការ ទីលំនៅ​ភូមិ អម្ពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល (​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល រយៈពេល ០១​ឆ្នាំ ពីបទ ជួញដូរ​គ្រឿងញៀន​), ទី​២​ឈ្មោះ មន គង្គា ហៅ តុល ភេទ ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​ភូមិ កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល (​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល រយៈពេល ០១​ខែ​កន្លះ ពីបទ ជួញដូរ​គ្រឿងញៀន​) និង​ទី​៣ ឈ្មោះ ស្រ៊ន ទិ ភេទ ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅ​ភូមិ​តា​ពេ​ជ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​បក្ខ​ពួកគេ​ម្នាក់ទៀត​ឈ្មោះ សំ គុន ភេទ​ស្រី អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ​ភូមិ​គោក​អ​ណ្តែ​ក ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល បាន​រត់​គេចខ្លួនបាត់ ។

​ក្រោយ​ឃាត់ខ្លួន​ជន​ង្ស័​យ​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​សរុប ចំនួន​៧៥​កញ្ចប់ (​ធំ ០១​កញ្ចប់ , តូច ៧៤​កញ្ចប់​) ក្នុងនោះ ជា​របស់​ឈ្មោះ​មន គង្គា​ចំនួន​៤៥​កញ្ចប់​ជា​របស់​ឈ្មោះ​ស្រ៊ន ទិ​ចំនួន​៥​កញ្ចប់​និង​ជា​របស់​ឈ្មោះ​សំ គុន​ចំនួន​២៥​កញ្ចប់​។​

​លោក អធិការ​បាន​បញ្ជាក់ថា មុននឹង​ឈានដល់​ការបង្ក្រាប កម្លាំង​នគរបាល​ស្រុក ទ​ទួ​កបាន​ព័ត៌មាន​ប្រជាពលរដ្ឋ​ល្អ​ថា មានឈ្មោះ ហួត ហ៊ីម កំពុង​ប្រើប្រាស់​គ្រឿងញៀន​(​ម៉ា​ទឹកកក​) នៅ​ភូមិ អម្ពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។ ភ្លាមនោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ហួត ហ៊ីម មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ដើម្បី​សាកសួរ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ហួត ហ៊ីម បាន​សារភាពថា ខ្លួន​បាន​ទិញ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ពី​ឈ្មោះ តុល នៅ​ភូមិ កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ជាច្រើន​ដង និង​ទិញ​ពី​ក្មេងប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ភូមិ គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ដើម្បី​យកមកប្រើ​ប្រាស់​(​ជក់​) ។ រហូតដល់​កើតហេតុ​ខាងលើ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ បានធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ នៅ​បន្ទប់​ឈ្មោះ មន គង្គា ហៅ​តុល នៅ​ភូមិ កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង បាន​រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ៤៥​កញ្ចប់ (​ធំ ០១​កញ្ចប់ និង​តូច ៤៤​កញ្ចប់​)​នៅ​ខ្លួន​ឈ្មោះ​មន គង្គា​ហៅ​តុល នឹង​នៅ​ខ្លួន​ឈ្មោះ ស្រ៊ន ទិ ចំនួន ០៥​កញ្ចប់​តូច​ទៀត រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ បញ្ជូនមក​ប៉ុស្តិ៍នគរបាល​ក្រាំង​យ៉ូ​វ ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ មន គង្គា ហៅ​តុល បាន​សារភាពថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ធំ តម្លៃ​១៥០$ ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច វាល​ខ្សាច់ រាជធានី​ភ្នំពេញ ដើម្បី​វិច​ខ្ចប់​លក់​បន្ដ​។ បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព​ពី​ឈ្មោះ មន គង្គា នៅវេលា​ម៉ោង ១៦​និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​ទទួលបាន​ការឯកភាព​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល អនុញ្ញាតិ​អោយ​បន្ដធ្វើ​ការត្រួតពិនិត្យ ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ សំ គុន ភេទ​ស្រី អាយុ ៤៤​ឆ្នាំ នៅ​ភូមិ គោក​អ​ណ្តែ​ក ឃុំ​ស្អាង​ភ្នំ បាន​រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ២៥​កញ្ចប់​តូច ។ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ សំ គុន បាន​គេចខ្លួនបាត់​មុន​សមត្ថកិច្ច​ទៅដល់ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់ ត្រូ​វាន​ឃាត់​ខ្លូន បញ្ជូនមក​ទធិ​ការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕