គួរ​ប្រុងប្រយ័ត្ន​ពី​តម្លៃ ក្នុង Karaoke យីហោ ម៉ាន់​នី នៅ​ផ្លូវ​២០០៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ម៉ោង​១១​យប់​ថ្ងៃទី​១៧ ឧសភា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន នៅតាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី Karaoke យីហោ ម៉ាន់​នី KTV មួយកន្លែង​ក្បែ​នោះ បាន​ប្រើល្បិច​ឲ្យ​ភ្ញៀវ​ចូល​ផឹក​សុ​ី ដោយ​ប្រាប់ថា​តម្លៃ​ធូ​ថ្លៃ តែ​ពេល​គិតលុយ បែ​ជា​ថ្លៃ​កប់​ពពក ។​

បើតាម​សម្ដី​យុវជន​៣​នាក់ ដែលជា​អ្នក​ចូល​ផឹក​សុ​ី​ក្នុង​ហាង យីហោ ម៉ាន់​នី​KTV​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​មានរឿង​នេះ គឺ ពួកគាត់​បានធ្វើ​ដំណើរ​តាមផ្លូវ​២០០៤​នេះ ដោយ​គ្មាន​បំណង​ចង់​ចូល​ផឹក​សុ​ី​នោះទេ តែ​ពេល​ពួកគាត់​ជិះ​ឌុប​គ្នា​មកដល់​មុខ​ហាង​ខាងលើ ក៏ត្រូវ​បាន​គេ​កាក់​ម៉ូតូ​អោយ​ឈប់ និង​ឲ្យ​ចូលក្នុង​ហាង​ខា​រា​អូ​ខេ ដោយនិយាយ​ប្រាប់​តំលៃ​ផឹក​សុ​ី​ធូរ​ធ្លៃ​ពេក ដោយ​មួយឈុត ស្រា​បៀរ​គិតតែ​២០​ដុល្លារ​តែប៉ុណ្ណោះ និង​ហ្វ្រី​មុខម្ហូប​៤​មុខ​ទៀត ។ រួច​ពួកគាត់​ក៏​ចូល​ផឹក​សុ​ី​នៅ​ទីនោះ​ទៅ ដោយ​ពួកគាត់​មិនបាន​ហៅ​របស់​ហូប​ថែម រឺក៏​នារី​មក​អង្គុយ​ក្បែរ​ដែរ ។

យុវជន​ទាំង​៣​នាក់​ខាងលើ​បាន​បន្តថា ដោយ​ពួកគាត់​កំពុងតែ​អង្គុយ​ផឹក ឃើញ​មាន​ម្ហូប​គេ​លើកដាក់​ឲ្យ​ជា​ហូ​ហែ​រទាំង​មិនបាន​ហៅ រួច​ពួកគាត់​មានការ​សង្ស័យ ក៏​ឲ្យ​គិតលុយ ត្រឹម​ស្រា​បៀរ​កន្លះ​កេស ។ ដល់ពេល​យ​កបុង​មក​មើល ស្រាប់តែ​អស់​៥៨​មុ​ឺ​ន​រៀល វា​លើ​ពីអ្វី​ដែល​បាន​ប្រាប់​មុន​និង​ចូល​ផឹក​សុ​ី​នោះ ។ ទើប​ធ្វើ​ឲ្យ​ពួកគេ​កើត​ទុក​មិន​សុខចិត្ត មានការ​តវ៉ា​គ្នា​ទៅវិញទៅមក រហូត​ម្ចាស់​ហាង​បាន​យក​ម៉ូតូ​មួយគ្រឿង​របស់​យុវជន​ទាំង​៣​នាក់​ខាងលើ ទៅ​ទុក​ក្នុង​ហាង​តែម្ដង ។ បន្ទាប់មក​ក៏មាន​ការ​ឆោឡោ​ឡើងដល់​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់ រួច​ឃាត់​អ្នកមើល​ការ​ម្នាក់ និង​យុវជន​ទាំង​៣​នាក់​ខាងលើ​ទៅកាន់​ប៉ុស្តិ៍នគរបាល កា​កាប​១ ដើម្បី​ធ្វើការ​សួរនាំ ។

ក្រោយពី​មានការ​សួរនាំ​ពី​សមត្ថកិច្ច​មូលដ្ឋាន​រួចហើយនោះ ភាគី​ខាង​ខា​រា​អូ​ខេ យីហោ ម៉ាន់​នី​KTV​ខាងលើ សុំ​យកលុយ​ពី​យុវជន​ទាំង​៣​នាក់​ខាងលើ ត្រឹមតែ​២០$ ដើម្បី​បញ្ចប់រឿង​នៅក្នុង​ប៉ុស្ដិ៍​តែម្ដង ។​

សូម​បញ្ចា​ក់ថា រឿង​ខា​រា​អូ​ខេ​នៅតាម​ផ្លូវ​២០០៤​តែងតែ​កោ​ភ្ញៀវ​នេះ គឺ​កើតមានឡើង​ស្ទើរតែ​រាល់ថ្ងៃ​ផងដែរ ហើយក៏​ធ្លាប់​មានរឿង​ផ្ទុះ​ហឹ​ង្សា​ដាក់​ភ្ញៀវ​ផងដែរ ដូចនេះ​សូម​បងប្អូន​ដែលមាន​បំណង​ចូល​ខា​រា​អូ​ខេ​ម្តុំ​នេះ​សូម​ពិចារណា​សិន​មុន​និង​ចូល ហើយក៏​សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ ជួយ​មាន​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​ទីកន្លែង​នេះ​ឲ្យ​បានល្អ​ផង ដើម្បី​អនុវត្ត​ទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ៕ សុខ​ស៊ីថា​