​កូន​ទើប​លង់ទឹក​ស្លាប់ ផឹកស្រា​ស្រវឹង​ទៅ​អង្គុយ​ឲ្យ​រថភ្លើង​កិន​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2018 ក+ ក-

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​រថភ្លើង​កិន​ស្លាប់​ខណៈ​កំពុងតែ​អង្គុយលេង​លើផ្លូវ​រថភ្លើង បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ដោយសារ​ព្រួយចិត្ត​ដែល​កូន​ទើបនឹង​លង់ទឹក​ស្លាប់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ១៥​នាទី​រសៀល ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​រថភ្លើង ក្រុម​១៤​ភូមិ ប​ប្រក់​ខាងជើង ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​ប្រភព​ពត៍​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ ហ៊ុន ណាវី ហៅ​ឡាំ​យ៉ង អាយុ​៤២​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ម្តុំ​កើតហេតុ​ខាងលើ​ដោយសារតែ​រូបគាត់​មាន​វិបត្តិ​ផ្លូវចិត្ត​កូនបង្កើត​របស់គាត់​ទើបតែ​លង់ទឹក​ស្លាប់​ថ្មីៗ ហើយ​រូបគាត់​តែងតែ​ហូប​ស្រា​ជា​រៀងរាល់ថ្ងៃ​ដើម្បី​បំបាត់ទុក្ខ​។

លុះ​ថ្ងៃកើតហេតុ​ខាងលើ គេ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ពិសា​ស្រា ហើយ​បាន​ដើរទៅ​អង្គុយ​លំហែកាយ​លើផ្លូវ​រថភ្លើង​ក្បែរ​ផ្ទះ​របស់គាត់​ខណៈដែលរ​ថ​ភ្លើង​កំពុងតែ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ចេញពី​រ៉ា​ភ្នំពេញ​ពី​ទិសដៅ​ពី​កើ​តទៅ​លិច ហើយក៏​បាន​ស៊ី​ផ្លេ​អោយដំណឹង​ដែរ តែ​ស្ត្រី​រងគ្រោះ​ពុំបាន​ក្រោក​ចេញពី​ផ្លួ​វ​រថភ្លើង​នោះទេ ដោយ​គាត់​សុខចិត្ត​អោយ​រថភ្លើង​កិន​ដាច់​ក្បាល​ស្លាប់​យ៉ាង​អាណោច​អធម៌​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះមក​ធ្វើ​កំណត់ហេតុ​ដើម្បី​ប្រគល់​សព​ស្ត្រី​រងគ្រោះ​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ភ្លើង​ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាតអោយ​បន្តរ​ដំណើរ​ទៅមុខទៀត​៕