កម្ពុជា​រំលឹក​ខួប​បញ្ចូល​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក របស់​ UNESCO
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក​ម្ព​ជា​ទូទាំងប្រទេស បាននាំគ្នា​ធ្វើ​ពិធី​ទូងស្គរ វាយ​ជួង គ្រវីទង់ជាតិ និង​ច្រៀង​បទ​ពង្សាវតា​ខ្មែរ ដើម្បី​អបអរសាទរ​ខួប​១០​ឆ្នាំ នៃ​ប្រាសាទព្រះវិហារ និង​ខួប​១​ឆ្នាំ នៃ​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ ដើម្បី​វប្បធម៌​វិ​ទ្សា​សាស្ត្រ និង​អប់រំ​របស់​អង្គការសហប្រជាជាតិ «​យូ​នី​ស្កូ​» បានសម្រេច ចុះ​តំបន់​ប្រាសាទសំបូរព្រៃគុក ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពី​ភព​លោក ក្នុង​កិច្ចប្រជុំ​លើក​ទី​៤១ របស់ខ្លួន​នៅ​ប្រទេស​ប៉ូឡូញ តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​ក​ម្ព​ជា បាន​ប្រា​រព​ព្រឹត្តិការណ​៦​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នេះ ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។​

​សម្រាប់​ព្រឹត្តិការណ៍ ប្រារ​ព​ពិធី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នាពេលនេះ មានការ​ចូលរួម​ពី​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដែល​ដឹកនាំ​ដោយ លោក ម៉ប់ សា​រិ ប្រធាន​ក្រុមប្រឹក្សា និង​លោ​កម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាននាំគ្នា​ធ្វើ​ពិធី​ទូងស្គរ វាយ​ជួង គ្រវីទង់ជាតិ និង​ច្រៀង​បទ ពង្សាវតា​ខ្មែរ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ប្រាសាទព្រះវិហារ និង ខួប​១​ឆ្នាំ នៃ​ប្រាសាទសំបូរព្រៃគុក ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ផងដែរ ។​

​នៅក្នុង​ពិធី​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដើម្បី ចូលរួម​អបអរសាទរ នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រី​រាជ ការ​កងកម្លាំង និង​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅក្នុង​រាជធានី​ភ្នំពេញ សូម​អបអរសាទរ​ចំពោះ​ព្រឹត្តិការ​ណ៏​ដ៏​មាន​សារៈសំខាន់​នេះ តាមរយៈ​ស្នូរ​ទូងស្គរ​ជាស​ញ្ញា ។

​លោក បន្តថា ការកសាង​ប្រាសាទ​ទាំងនោះ ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ កាលណោះ​មាន​សន្តិភាព និង​មានការ​រីកចំរើន ទើប​ដូនតា​យើង​កសាងបាន​ប្រាសាទ​ដ៏​មានតម្លៃ​នេះ ។ មិន​ថា​សម័យ​ណា​ទេ បើ​ប្រទេសជាតិ​ស្ថិតនៅក្នុង​សង្គ្រាម គឺ​ប្រទេស​នោះ​មិនមាន​ការរីកចំរើន​ទេ ប៉ុន្តែ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​ប្រទេសជាតិ​មួយ ធ្លាប់តែ​ជា​ប្រទេស​មាន​សង្គ្រាម​រាំ​រៃ​ឲ្យ​ទៅជា​ប្រទេស​ដែល​ពោ​ពេញ​ទៅដោយ​សន្តិភាព មាន​ស្ថេរភាព​នយោបាយ​ល្អ ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់តែ​មានការ​អភិវឌ្ឍ​ន៏​រីកចំរើន​ទៅមុខ​ជានិច្ច ។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា ការសម្រេច​របស់​គណៈ​កម្ម​ការ​បេតិកភណ្ឌ​ពិភពលោក គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​តែងតែ​យកចិត្តទុកដាក់​លើក​កិត្តិយស​ជាតិ​លើ​ឆាក​អន្តរជាតិ ក៏ដូចជា​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​ប្រកបដោយ​ចីរភាព​តែម្តង ។ ការដាក់បញ្ចូល​តំបន់​ប្រវត្តិសាស្ត្រ​ចូលក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​នឹង​រឹតតែ​ជំរុញ​ការយកចិត្តទុកដាក់​អំ​ពី​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ទាំងនោះ និង​បន្ត​ថែរក្សា​តំបន់​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។​
​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេចយក​ថ្ងៃទី​១៥ ខែកក្កដា ជា​រៀងរាល់ឆ្នាំ ដើម្បី​ធ្វើ​ពិធី​រំលឹក និង​អបអរ​នៃ​ការដាក់​ប​ញ្ជូ​ល​ប្រាសាទ​ទាំងពីរ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

​ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​បង្ហាញ​អំពី​ភាព​ថ្កុំថ្កើង​រុងរឿង និង​ភាពសុខដុមរមនា​រប​ស់​អាណាចក្រ​ខ្មែរ​នា​សម័យ​មហានគរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ក្រើនរំលឹក និង​បំផុសស្មារតី​ឱ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន ចូលរួម​ថែរក្សា ការពារ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​នូវ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំង​រូបី​យ៍ និង​អរូបី​យ៍ ដែលមាន​លើទឹក​ដី​កម្ពុជា និង ដើម្បី​បង្កើន​ការស្រឡាញ់ និង​ស្មារតី​ចូលរួម​ថែរក្សា ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ សំដៅ​លើកកម្ពស់​ការអភិរក្ស និង​ការអភិវឌ្ឍ​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សុវត្ថិភាព សុខដុមភាព និរន្តរភាព និង​វឌ្ឍនភាព​នៃ​វប្បធម៌​ជាតិ ជាពិសេស ដើម្បី​ទាក់ទាញ​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យចូល​មើល​ប្រាង្គ​ប្រាសាទ ដែល​បានទទួល​ស្គាល់​ជា​សកល​នេះ​។​

​ទាក់ទិន្ន​ទៅនឹង​ព្រឹត្តិការ​ណ៏​ខាងលើនេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បានចេញ​សារាចរ​ណែនាំ​ឲ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ ព័ន្ធ ត្រូវ​សហការគ្នា ដើម្បីឱ្យ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​នេះ​ឱ្យបាន​អ​ធិ​អធម ដែល​បានបង្ហាញ​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំងពីរ​នេះ ព្រមទាំង​បាន​ណែនាំ​ឱ្យនៅ​តាម​ក្រសួង ស្ថាប័ន រោងចក្រ​សហគ្រាស និង​គ្រប់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ត្រូវ​លើក​ទង់ជាតិ ទង់ជ្វាលា បដា​ពាក្យស្លោក បិទ​គំនូរ​ផ្សាយ​តាម​ដងផ្លូវ​សាធារណៈ ទីលាន​សាធារណៈ ចាប់ពី​ថ្ងៃទី​១៤-១៥ ខែកក្កដា​នេះ​ផងដែរ ។​

​យោងតាម​របាយការណ៍​ពី​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានឱ្យដឹងថា ក្នុង​មួយឆ្នាំ ប្រាសាទព្រះវិហារ​ទទួល​បាន​ទេសចរ​សរុប​ជាង​១៥​ម៉ឺន​នាក់ ក្នុងនោះ​ទេសចរ​អន្តរ​ជាតិ​ជាង​២​ម៉ឺន​នាក់ ។ ចំណែក​អាជ្ញាធរ​ជាតិ សម្បូរ​ព្រៃ​គុក បានឱ្យដឹង​ដែរ​ថា ក្រោយពី​ប្រាសាទសម្បូរព្រៃគុក​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​កំណើន​ភ្ញៀវទេសចរ​មានការ​កើនឡើង​ទ្វេដង ក្នុងនោះ​ទេសចរ​អន្តរ​ជាតិ កើនឡើង​ដល់​៧៥​ភាគរយ បើ​គិត​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៧ ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ ។​

​គួររំលឹកថា ប្រាសាទព្រះវិហារ ត្រូវបាន​អង្គការ យូណេស្កូ សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ។ ចំណែក​ប្រាសាទសំបូរព្រៃគុក គឺជា​បេតិកភណ្ឌ​ខ្មែរ​ទី​៣ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ និង​តំបន់​ប្រសាទ​អង្គរ ត្រូវបាន​បញ្ចូល​ក្នុង​បេតិកភណ្ឌ​ពី​ភព លោក​កាលពី​ឆ្នាំ​១៩៩២ បន្ទាប់ពី​វិនិច្ឆ័យ​ទៅលើ​លក្ខណៈសម្បត្តិ​ដូចជា ភាពល្អ​ឯកនៃ​តួ​ប្រាសាទ អាយុកាល​នៃ​ប្រាសាទ រចនាប័ទ្ម​តួ​ប្រាសាទ និង​គុណ​តម្លៃ​នៃ​ភាព​លេចធ្លោ​ជាដើម ៕