កូរ៉េខាងត្បូង កំពុង​ឃ្លាំមើល​សកម្មភាព​ថ្មី​ការផលិត មី​ស៊ី​ល​ឆ្លង​ទ្វិ​បរ​បស់​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

​កូរ៉េ ៖ ក្រសួងការបរទេស កូរ៉េខាងត្បូង និយាយ​នៅ​ថ្ងៃ​អង្គា​រ៏​នេះ​ថា ក្រសួង​កំពុង​ឃ្លាំមើល យ៉ាង​យកចិត្តទុកដាក់ នូវ​សកម្មភាព​របស់ ប្រទេស​កូរ៉េខាងជើង ខណៈ​ផ្កាយរណប ស៊ើប​ការ​ណ៏​សហរដ្ឋអាមេរិក បាន​រកឃើញ សកម្មភាព​សាជាថ្មី នៅ​រោងចក្រ​កូរ៉េខាងជើង ដែល​ផលិត មី​ស៊ី​ល​ផ្លោង​អន្តរ​ទ្វិ​ប ដំបូង​របស់​ប្រទេស​នេះ​។

មន្ត្រីជាន់ខ្ពស់ សហរដ្ឋ​អា​មេ រិ​ក និយាយ​ទៅកាន់​សារព័ត៌មាន​ថា រូបថត បង្ហាញ​ពី​យានយន្ត​កំពុង​ធ្វើ​សកម្មភាព​ចេញ ចូល រោងចក្រ​មួយកន្លែង នៅ​តំបន់ សា​នុម​ដុង ប៉ុន្តែ​មិនបាន​បង្ហាញ ថា​តើ​ការកសាង មី​ស៊ី​ល​ឈានដល់​កំរិត​ណាមួយ​នោះទេ​។ ក្រសួងការបរទេស បាន​បន្ថែមថា ប្រទេស​កូរ៉េ ខាងត្បូង កំពុងធ្វើការ យ៉ាង​យកចិត្តទុកដាក់ ជាមួយ​សហរដ្ឋ​ងា​មេ​រិ​ក លើ​បញ្ហា​នេះ ដោយ​គ្មាន​ការផ្តល់​ព័ត៌មាន​លំអិត​ឡើយ​។ រោងចក្រ សា​នុម​ដុង បាន​ផលិត មី​ស៊ី​ល​ផ្លោង អន្តរ​ទ្វិ​ប វ៉ា​សុង ១៥ ចំនួន​២​គ្រាប់ ដែលជា​មី​ស៊ី​លបាញ់​បាន​ឆ្ងាយ​បំផុត របស់​កូរ៉េខាងជើង ប៉ុន្តែ​មន្ត្រី​សហរដ្ឋអាមេរិក​បានក​ត់​សំគាល់ថា​ទីក្រុង​ព្យុងយ៉ាង​នៅ​មិនទាន់​សាកល្បង​យាន បញ្ចូល​សាជាថ្មី​ដែល​ជឿ​ទុកចិត្តបាន ដែលមាន​សមត្ថភាព​ល្បឿន​លឿន​ជាង​សំលេង ឆ្លងកាត់​បរិយាកាស​ផែនដី និង​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​៕