ការរុករក​យន្តហោះ MH700 ដែល​ល្បី​ថា​ធ្លា​ក់នៅ​កម្ពុជា គ្មាន​លទ្ធផល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2018 ក+ ក-

​ភ្នំពេញ ៖ ការរុករក​នៅក្នុង​ព្រៃ​កម្ពុជា សម្រាប់​ជើងហោះហើរ MH370 ដែល​បាត់​ខ្លួន អាច​ចំណាយពេល ១០ ថ្ងៃ ខណៈពេលដែល​តំបន់​នោះ​ពោរពេញ​ដោយ​ពពួកសត្វ​ខ្លា និង​អ្នក​ប​បាញ់​សត្វព្រៃ​ខុសច្បាប់ ។ នេះ​បើ​យោងតាម​កាសែត Dailystar ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ។​
​យន្តហោះ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ត្រូវបាន​ដឹងថា​បាន​បាត់​ខ្លួន​អស់​រយៈពេល ៤​ឆ្នាំ មកហើយ បន្ទាប់ពី​ការបាត់​ខ្លួន​ភ្លាមៗ​នៅលើ​មហាសមុទ្រ​ឥណ្ឌា ។​ទោះបីជា​មានការ​រុករក​ខ្នាត​ធំ​ចំនួន​ពីរ នៅ​បាតសមុទ្រ​នៅឯ​នាយ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​ប្រទេស​អូស្ត្រាលី ប៉ុន្តែ មានតែ​បំណែក​នៃ​កំទេចកម្ទីរ​ដែល​ត្រូវបាន​គេ​រកឃើញ​ប៉ុណ្ណោះ ។​

​ប៉ុន្តែ ការស្វែងរក​ថ្មី​មួយ ដែល​បាន​កំពុងដំណើរការ បន្ទាប់ពី​ត្រូវបាន​រកឃើញ​នូវ​រូបភាព​ពី​ផែនទី​របស់ Google ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ជឿ​ទៅលើ​ភស្តុតាង​នេះ​ថា យន្ដហោះ​នេះ​បាន​ធ្លា​ក់នៅ​ព្រៃស្រោង​ក្រាស់​ដ៏​ខ្ពស់​មួយ នៅក្នុង​ប្រទេស​កម្ពុជា ។​
​ការវិវត្តន៍​រកឃើញ​ថ្មី​នេះ​បាន​កើតឡើង ខណៈពេលដែល Daily Star Online បាន​បញ្ចេញ​សារ​ចុងក្រោយ​មួយ បញ្ជូន​ទៅកាន់​យន្តហោះ​បាត់​ខ្លួន ដែល​រហូត​មកទល់ពេលនេះ នៅតែ​រក្សា​ភាព​សម្ងាត់ ។​នៅ​សប្តាហ៍​នេះ ការរុករក​តាមរយៈ​ឧទ្ធម្ភាគចក្រ​លើកដំបូង ទៅលើ​តំបន់​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​បញ្ចប់​ដោយ​ភាព​អស់សង្ឃឹម​របស់​ពួក​អ្នកជំនាញការ​អាកាសច​រណ៍ ក្នុងការ​ឈោង​ចាប់​ថ្លៃឈ្នួល​សម្រាប់​អ្នកស្វែងរក​តម្លៃ ៥៣ លាន​ផោន ។​
​លោក Zorba Parer អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អាកាសចរណ៍​, លោក Nara Kang សហគ្រិន​ក្នុងស្រុក​ម្នាក់ និង​អ្នកសារព័ត៌មាន​លោក Michael Carr បាន​ជួល​ឧទ្ធម្ភាគចក្រ​មួយគ្រឿង សម្រាប់​សេវា​ធ្វើដំណើរ​តម្លៃ ៣,០០០ ផោន ( ៣៩៤៣ ដុល្លារ ) ចូលទៅក្នុង​ព្រៃស្រោង​នោះ ប៉ុន្តែ បាន​ត្រឡប់មកវិញ​ដោយ​ដៃទទេ​ប៉ុណ្ណោះ ។​

​ក្រុម​នេះ​ក៏បាន​និយាយថា ការស្វែងរក​ក្នុងព្រៃ​ដ៏​ក្រាស់​នេះ​ដោយ​ថ្មើរជើង អាច​ចំណាយពេល​ដល់​ទៅ ១០ ថ្ងៃ ហើយ​វា​នឹងមាន​គ្រោះថ្នាក់​ខ្លាំងណាស់ ដោយសារ​ក្នុងព្រៃ​នោះ​ពោរពេញ​សត្វ​ពិស សាហាវៗ និង​អ្នក​ប​បាញ់​សត្វព្រៃ​ខុសច្បាប់ ។​លោក Parer ដែល​ធ្លាប់​ធ្វើការ​នៅ​អង្គការ NASA បាន​និយាយថា ក្រុម​របស់គាត់​បានចាប់ផ្តើម​បេសកកម្ម​នៅលើ​ផ្ទៃដី​ដំបូង ប៉ុន្តែ បាន​ផ្លាស់ប្តូរ​វិញ ក្រោយពេល​ដឹង​ពី​គ្រោះថ្នាក់ ។​

​សរសេរ​នៅលើ​ប្លុក​របស់ខ្លួន លោក​បាន​និយាយថា​៖ «​អ្នកស្រុក​ម្នាក់​បាន​ណែនាំ​ពួកយើង​កុំឱ្យ​ទៅដោយ​គ្មាន​អ្នកដំណើរ​អម​ជាមួយ ដែលមាន​ចម្ងាយ​ជាង ១០០ ម៉ែត្រ ពីនេះ​» ។​«​នោះ​ដោយសារ​តែមាន​សត្វព្រៃ​ដូចជា​ខ្លា​» ។​«​នៅក្នុង​តំបន់​ព្រៃស្រោង​នោះ ពួកយើង​ក៏បាន​លឺ​ពាក្យ​ច​ចាម​អារាម​អំពី​ការធ្វើសកម្មភាព​ប​បាញ់​សត្វព្រៃ​ខុសច្បាប់​ជាច្រើន​ផងដែរ​» ។​«​អ្នក​ត្រូវ​ទៅជា​មួយ​អ្នក​ប​បាញ់​សត្វ ឬ អ្នក​ឡើង​តាម​ច្រាំង​ថ្ម ជាមួយ​កាំភ្លើង​ការពារ​ផ្សេងៗ​» ។​«​ផ្ទុយ​ពីអ្វី​ដែល Google Earth បាន​និយាយ ភ្នំ​នេះ​មិនមែនជា​តំបន់​គ្មាន​មនុស្ស​រស់នៅ​ទេ ។ ព្រោះ​ពួកយើង​បានឃើញ​ផ្ទះ​ជាច្រើន​នៅក្នុង​ជ្រលង​ភ្នំ​ទាំងនោះ​» ។​«​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​ទីនោះ គឺជា​កសិករ​ក្រីក្រ ហើយ​ប្រសិន​ពិត​ជាមាន​គ្រោះថ្នាក់​យន្ត​កើតឡើង​នោះៗ បំណែក​មូល ឬ លក់​ហើយ​» ។​«​យើង​អាច​សន្និដ្ឋានថា សកម្មភាព​បែបនេះ​នឹង​កើតឡើង​ភ្លាមៗ ដូចជា​ការប្រមូល​សាកសព ឬ បំណែក​ដែក​ដើម្បី​លក់​យកលុយ​» ។​

​ក្រុម​នេះ​បានចាប់ផ្តើម ដោយ​ធ្វើដំណើរ​តាម​ផ្លូវលំ​ចម្ងាយ ៩០០ ម៉ែត្រ ទៅកាន់​ទឹកជ្រោះ​មួយ ប៉ុន្តែ បាន​និយាយថា ផ្លូវ​ពោរពេញ​ដោយ​ថ្ម​បង្ក​ផល​ពិបាក​ក្នុងការ​ធ្វើដំណើរ ។​នៅពេល​ពួកគេ​បាន​ចូល​ទៅដល់​ទន្លេ​មួយ ពួកគេ​បាន​រកឃើញ​តំបន់​មួយ​ពោរពេញ​ដោយ​ពពួកសត្វ​មាន​ពិស ហើយ​បានសម្រេច​ផ្អាក​ដំណើរ និង​វិល​ត្រឡប់មកវិញ ។​សប្តាហ៍​នេះ រដ្ឋាភិបាល​ចិន បាន​ប្រើប្រាស់​ក្រុមហ៊ុន​សង្កេតការណ៍ Space View ដើម្បី​ផ្តោតទៅលើ​តំបន់​ព្រៃ​ក្រាស​ខ្ពស់​នេះ ក្នុង​គោលបំណង​ស្វែងរក​យន្តហោះ​នេះ ។​ទោះយ៉ាងណា ក្រុម​ហ៊ុ​នេះ​បាន​និយាយថា ពុំមាន​សញ្ញា​ណាមួយ​របស់​យន្តហោះ​បាត់​ខ្លួន​នេះ​ទេ ។​ប៉ុន្តែ ក្រុមហ៊ុន​ក៏បាន​និយាយថា មាន​ដុំ​ពពក​ខ្ពស់​មួយ​គ្របដណ្តប់ ដែល​អាច​រារាំង​ពួកគេ​មើលឃើញ​តំបន់​ទាំងស្រុង ។​

​អ្នកជំនាញ​បច្ចេកវិទ្យា​លោក Ian Wilson ឥឡូវនេះ កំពុង​សង្ឃឹម​ត្រូវបាន​គេ​ដឹក​ទៅកាន់​តំបន់​នេះ ដែលមាន​ចម្ងាយ ៣ ម៉ៃ​ល៍ ពី​ទីកន្លែង​ដែល​គាត់​បាន​អះអាងថា គាត់​បានកំណត់​បាន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​នេះ ដោយ​ប្រើ Google Maps ។​
​គួរ​បញ្ជាក់ថា យន្តហោះ MH370 បាន​ហោះ​ចេញពី​ទីក្រុង Kuala Lumpur ហើយ​កំពុងធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង ដោយមាន​មនុស្ស ២៣៩ នាក់ នៅលើ​យន្តហោះ ។​ប៉ុន្តែ នៅវេលា​ម៉ោង ១២ និង ១៤ នាទី​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ ២០១៤ យន្តហោះ​នេះ​បាន​បាត់បង់​ទង​ទំនាក់ទំនង នៅ​ជិត​កោះ​ភូ​កេ​ត នៅ​ច្រក​ម៉ា​ឡា​កា ។​

​ទាក់ទង​នឹង​ករណី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ផងដែរ កម្ពុជា​ក៏បាន​ប្រតិកម្ម​យ៉ាង​លឿន ដោយ​ចាត់ទុក​របាយការណ៍​នេះ​ថា​ជា «​ព័ត៌មាន​ក្លែងក្លាយ​» ប៉ុណ្ណោះ ។ ហើយ​អ្នកនាំពាក្យ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ក៏បាន​ប្រាប់​ទី​ភ្ញាក់​ងារ​សារព័ត៌មាន​ស៊ីន​ហួ​ថា​៖ «​ពុំមាន​ភស្តុតាង (​ព័ត៌មាន ឬ ទិន្នន័យ​) ណាមួយ ដើម្បី​បញ្ជាក់ថា​វា​បាន​ជួប​គ្រោះថ្នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​នោះទេ​» ។​

​អ្នកនាំពាក្យ​លោក ស៊ិន ច័ន្ទ​សេរី​វុ​ទ្ថា បាន​និយាយថា​៖ «​ប្រសិនបើ​ព័ត៌មាន​នេះ​ជាការ​ពិត​នោះៗ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី នឹងធ្វើ​ការអំពាវនាវ​ដល់​ពួកយើង​ហើយ សម្រាប់​កិច្ចសហប្រតិបត្តិការ​… ប៉ុន្តែ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី ពុំបាន​ទាក់ទង​ខាងយើង អំពី​បញ្ហា​នេះ​ទេ ។ លោក​ក៏បាន​បន្ថែមថា ពុំមាន​យន្តហោះ​ណាមួយ​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​នេះនោះ​ដែរ ៕ (​ប្រភព ៖ ksn (dailystar.co.uk)