ចុងឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩​ កម្ពុជា​ប្រារព្ធព្រឹត្តិការណ៍ជា​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ចំនួន​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងអំឡុង​ដើមខែ និង​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ នេះ កម្ពុជា​មានការ​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍​ជា ប្រវត្តិសាស្ត្រ សំខាន់ៗ​ចំនួន​២ គឺ​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ជាការ​ប្រារព្ធ​ខួប​លើក​ទី​៤០ នៃ​ការបង្កើត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅលើ​ទឹកដី​នៃ ស្រុក​ស្នួល ខេត្តក្រចេះ និង​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ គឺ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​វិមាន និម្មិត​រូប នៃ​សុខសន្តិភាព​របស់​ប្រទេស កម្ពុជា​ឈ្មោះថា «​វិមាន​ឈ្នះ​-​ឈ្នះ​»​ក្នុងឱកាស​ខួប​២០​ឆ្នាំ នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​ក្រោម​ការ ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សម្តេច​ពញា​ចក្រី ហេង សំរិន បាន​គូសបញ្ជាក់ ថា​៖ ទាំងនេះ​គឺជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា មិនមែន ជាការ​និពន្ធ ប៉ុន្តែ​ជាការ​ពិត និង​មិន អាច​ប្រកែក​បានឡើយ ព្រោះ​យើង​បានធ្វើ​ឲ្យ​កម្ពុជា​ដែល​បាន ធ្លាក់​ដល់​ចំណុចសូន្យ​កាលពី ជាង​៤០​ឆ្នាំមុន ឲ្យ​មាន​អ្វីៗ​សព្វបែបយ៉ាង​នាពេលនេះ​៕