​កម្ពុជា ឈ្នះ​ជើងឯក​ពានមាស កីឡា​ម៉ូតូ​ទឹក Asian Game 2018 នៅ​ប្រទេស​ថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2018 ក+ ក-

​កីឡា ៖ សាលី អ៊ូ​មើ​ត ម្ចាស់​មេដាយមាស​កីឡា​ម៉ូតូ​ទឹក Asian Game បានឈ្នះ​មេដាយមាស លើ​វិញ្ញាសា Ski Modifier បន្ទាប់ពី​ប្រជែង​ឈ្នះ​កីឡាករ​១២​រូប​ផ្សេងទៀត ពី​ការប្រកួត​កម្រិត​ពិភពលោក King Cup Jetski World Cup 2018 នៅ​ប្រទេស​ថៃ​។

​យោងតាម​ការជូនដំណឹង​របស់​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​បញ្ជាក់ថា សាលី អ៊ូ​មើ​ត ធ្វើ​សម្រេច​លើ​វិញ្ញាសា Ski Modifier ដូច​កាល​ខ្លួន ដណ្ដើមបាន​មេដាយមាស Asian games 2018 នៅ​ឥណ្ឌូនេស៊ី​ដែរ ។ តែ​អ្វីដែល​ពិសេស គឺ អ៊ូ​មើ​ត បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រកួត​៤​ជុំ​ជាប់ៗ​គ្នា ដើម្បី​ក្លាយជា​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ​តែម្ដង​៕