អាជ្ញាធរ​ថៃ ប្រើ​យន្តហោះ​បង្កើត​ភ្លៀង​សិប្បនិម្មិត ដើ​ម្ប​សម្អាត​ខ្យល់​ក្នុង​ទីក្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​ថៃ ៖ រដ្ឋាភិបាល​ថៃ ប្រើប្រាស់​យន្តហោះ​ចំនួន ២​គ្រឿង ដែលមាន​បំពាក់​បច្ចេកវិទ្យា​ទំនើប ដើម្បី​បង្កើត​ទឹកភ្លៀង​សិប្បនិម្មិត នៅ​ប៉ែក​ខាងកើត ក្រុង​បាងកក នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៥ ខែមករា ឆ្នាំ​២០១៩​នេះ​។

ការបង្កើត​ទឹកភ្លៀង​នេះ ក្នុង​គោល​បំ ណង សម្អាត​ខ្យល់​ក្នុង​ក្រុង​បាងកក ដែល​ត្រូវបាន​បំពុល​ហួស​កម្រិត​អាសន្ន​។​

​ប្រធាន​នាយកដ្ឋាន​អាកាសចរណ៍ ទឹកភ្លៀង​សិប្បនិម្មិត និង​កសិកម្ម Surasee Kittimonton បាន​ថ្លែង​ឲ្យ​ដឹងថា ការបង្កើត​ភ្លៀង​សិប្បនិម្មិត នឹង​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ​អង្គារ រហូតដល់​ថ្ងៃ​សុក្រ អាស្រ័យ​លើ​អាកាសធាតុ​ជាក់ស្ដែង​។​

​ការសម្អាត​ខ្យល់​ដោយ​ភ្លៀង​សិប្បនិម្មិត​នេះដែរ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា សង្ង​ត់​ធ្ងន់​ពី​បញ្ហា​នេះ អំឡុង​ដំណើរ​ទៅកាន់​ក្រុង​ឈៀង​ម៉ៃ ក្រោយពី​របាយការណ៍​ស្ដីពី​ហានិភ័យ​ចំពោះ​សុខភាព បង្កដោយ​ការបំពុល​ខ្យល់ ៕