បារាំង និងអាមេរិក ឈានដល់កិច្ចព្រមព្រៀងពន្ធលើក្រុមហ៊ុនឌីជីថល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2019 ក+ ក-

បរទេស ៖ ប្រធានាធិបតីបារាំង លោកអេម៉ាញូអែល ម៉ាក្រុន បាននិយាយនៅសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G7 ថា ប្រទេសបារាំង និងសហរដ្ឋ អាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជំលោះលើការដាក់ពន្ធក្រុមហ៊ុន អ៊ិនធឺណែតរបស់បារាំង។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានគំរាមវាយបកវិញ ជាមួយការ ដាក់ពន្ធ បន្ទាប់ពីប្រទេសបារាំងបានអនុម័តច្បាប់កាលពីដើមឆ្នាំនេះ ដែលនឹងដាក់ពន្ធ ៣ ភាគរយ លើប្រាក់ចំណូល ដែលទទួលបានពីសេវាកម្មឌីជីថល នៅប្រទេសបារាំង។

អ្នកចរចាបារាំង និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងសម្របសម្រួលលើពន្ធឌីជីថលរបស់ប្រទេសបារាំង ជាការដាក់ពន្ធដែលបានជំរុញឱ្យលោកត្រាំ គំរាមកំហែងដាក់ពន្ធដាច់ដោយឡែក ពីការនាំចូលស្រាពីប្រទេសបារាំង។

ជម្លោះនេះ បានគំរាមកំហែងបើកទ្វារថ្មីមួយ នៅក្នុងចន្លោះពាណិជ្ជកម្ម រវាងទីក្រុងវ៉ាស៊ីនតោន និងសហភាពអ៊ឺរ៉ុប ខណៈដែលទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហាក់ដូចជាមិនអំណោយផល៕