បច្ចេកវិទ្យា 5G របស់ចិន អាចសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងវិស័យឧស្សាហកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2019 ក+ ក-

បរទេស ៖ មន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បាននិយាយថា ប្រទេសចិននឹងសាងសង់ស្ថានីយ៍ បណ្តាញ5G ចំនួនជាង ៥ ម៉ឺនកន្លែង នៅក្នុងទីក្រុងចំនួន ៥០ នៅចុង ឆ្នាំនេះ។

មន្ត្រីប្រទេសចិន បាននិយាយបែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល បច្ចេកវិទ្យា ឆ្លាតវៃនៃបណ្តាញ 5G នៅពិព័រណ៍ប្រទេសចិន ដែលកំពុងបន្ត នៅក្រុងចុងឈីង ភាគនិរតី ប្រទេសចិន។

កាលពីចុងខែកក្កដា កន្លងទៅ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ចិន បានអនុម័ត និងចេញអាជ្ញាប័ណ្ណប្រើប្រាស់បណ្តាញចំនួន ៧ សម្រាប់ឧបករណ៍ 5G និងនិមិត្តសញ្ញា ដំណើរការចូលប្រើបណ្តាញនេះ ។

ប្រទេសចិន បានបង្កើតនូវរបកគំហើញជាច្រើន នៅក្នុងបច្ចេកវិទ្យា 5G និងបានបង្កើត ជាខ្សែសង្វាក់ឧស្សាហកម្ម ដែលអាចសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ជាមួយ នឹងខ្សែសង្វាក់មូលធន និងការច្នៃប្រឌិត៕