រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកវេទិការសាធារណៈទទួល និងដោះស្រាយសំណូមពរពលរដ្ឋនៅស្រុកជើងព្រៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2019 ក+ ក-

កំពង់ចាម ៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នំា ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និង នេសាទ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជើងព្រៃ រួមជាមួយលោកជំទាវ ម៉ក់ ស៊ីថា និងក្រុមការងារ បានអញ្ជើញធ្វើការសំណេះសំណាល និងធ្វើវេទិការសាធារណៈ ដើម្បីតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋភិបាល នៅក្នុងវត្តពោធិវង្ស ហៅវត្តត្រពំាងកក់ ដែលស្ថិតនៅក្នុងភូមិ ពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បន្ទាប់ពីសំណេះសំណាលនឹងបើកអង្គវេទិការសាធារណៈរួច ឯកឧត្តមប្រធានក្រុមការងារ ក៏បានអោយប្រជាពលរដ្ឋ លើកជាសំណូមពរ និងបញ្ហាផ្សេងៗនៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋក៏បានសំណូមពរ និងស្នើសុំមានដូចជាពូជស្រូវ ដីគ្រួសក្រហមដើម្បីជួសជុលកែលម្អផ្លូវលំ ឯកសណ្ឋានប្រជាការពារ វិទ្យុទាក់ទង និងលូទឹក ហើយដើម្បីជាការចែករំលែក និងដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ លោក ប្រធានក្រុមការងារ និងសហការីបានចូលរួមជួយដោះស្រាយនូវរាល់សំណូមពរដែលប្រជាពលរដ្ឋបានស្នើសុំ ។

វេទិកានេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់ ផងដែរ ៕ ដោយ ៖ ប. សុផល