អាជ្ញាធរបញ្ចេញរថយន្តក្រុង១២០គ្រឿងសម្រាប់ពលរដ្ឋក្នុងអំឡុងពេលភ្ជុំបិណ្ឌ៥ថ្ងៃ ដោយឥតគិតថ្លៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2019 ក+ ក-

ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ជូនប្រជាពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតប្រាក់រយៈពេល៨ថ្ងៃ។

នៅក្នុងសេចក្តីជូនដំណឹង របស់រដ្ឋបាលរាធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា កន្លងទៅនេះបានឱ្យដឹងថា អនុវត្តន៍តាមប្រសាសន៍ណែនាំខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការនី សិស្ស និសិ្សត ទាំងអស់ ដែលនឹងធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ។

ក្នុងកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញត្រៀមរៀបចំរថយន្តក្រុងចំនួន ១២០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ខឹងចេញដំណើរជាប់ពីម៉ោង០៩:៣០នាទីព្រឹក រៀងរាល់ថ្ងៃ ដោយមិនគិតកម្រៃសេវានោះឡើយ។
ចំពោះទីតាំងចេញដំណើរ ទៅតាមបណ្តាខេត្ត មានដូចខាងក្រោម ៖