សម្តេចចៅហ្វាវាំង គង់ សំអុល ចែកអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់នៅស្រុកព្រៃឈរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ សម្តេចចៅហ្វាវាំង គង់ សំអុល នៅព្រឹកថ្ងៃចន្ទទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញចុះចែកអណោយជូនប្រជាពលរដ្ឋររងគ្រោះដោយទឹកជំនន់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមបរិយាកាសស្និទ្ធស្នាលក្រៃលែង។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អោយដឹងថា លោកបានដឹកនាំកងកំលាំងនគរបាលការពារសន្តិសុខ ជូនគណអធិបតី និងភ្ញៀវកិត្តយស ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីទទួល ព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយជោគជ័យពុំមានហេតុការណ៍អ្វីកើតឡើងឡើយ។ លោកស្នងការបានបន្តថា បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គមាន ចំនួន៣៧០គ្រួសារ ស្ថិតនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ព្រះរាជអំណោយចែកជូនក្នុងមួយគ្រួសារទទួលបាន រួមមានថវិកា ចំនួន ២០ម៉ឺនរៀល, អង្ករមួយបេ៥០គីឡូ, ឃីដ០១កញ្ចប់,មី០១កេស ត្រីខ១០កំប៉ុង តង់កៅស៊ូ០១ផ្ទាំង សរុប៣៧០គ្រួសារ។

លោក ស្នងការបានបញ្ជាក់ថាពិធីនេះធ្វើឡើង ក្រោមព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងដោយមានការអញ្ជើញចូលរួមជាកិត្តិយស ពីប្រតិភូអមដំណើរ មានដូចជាឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តកំពង់ចាម លោក ហ៊ុន ណេង ប្រធានគណៈកម្មាធិការទី៤នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទីមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត។កំពង់ចាម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោក លោកជំទាវ អភិបាលរងខេត្ត លោកលោកស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកអភិបាល-អភិបាលរងស្រុក និងសមាជិកសមាជិកាពាក់ព័ន្ធជុំវិញស្រុកព្រៃឈរ៕ អ សុផល