លោក សាន ម៉ៅ តារាកំប្លែងដ៏ល្បីបានទទួលមរណភាពហើយនៅមន្ទីរពេទ្យប្រទេសថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2019 ក+ ក-

ភ្នំពេញ ៖ លោក សាន ម៉ៅ ដែលជាតារាកំប្លែងដ៏ល្បីមួយរូបរបស់កម្ពុជា បានទទួលមរណភាពហើយ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នេះ ក្នុងមន្ទីរពេទ្យមួយនៅប្រទេសថៃ។

នេះបើតាមការបញ្ជាក់របស់ លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ បានបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតខណៈដែលលោក សាន ម៉ៅ បានទទួលមរណភាព នៅម៉ោង ៦ល្ងាចនេះ នៅឯមន្ទីរពេទ្យប្រទេសថៃ៕