សម័យប្រជុំរដ្ឋសភាបានអនុម័តលើរបៀបវារៈចំនួន៣ និងកំណត់កិច្ចប្រជុំបន្តនៅថ្ងៃទី៧ ខែតុលា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ បាន ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ដែលមានរបៀបវារៈចំនួន៧ ក្នុងនោះបានអនុ ម័ត លើរបៀបវារៈចំនួន៣ ហើយរបៀបវារៈដែលសេសសល់ នឹងត្រូវបន្តទៅប្រជុំនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ខាងមុខ ទៀត។

ក្នុងចំណោមរបៀបវារៈចំនួនបីដែលរដ្ឋសភា បានពិនិត្យ និងអនុម័តមានដូចជា ៖
១៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជូនសម័យប្រជុំ រដ្ឋ សភាលើកទី៣ នីតិកាលទី៦ អានជូនអង្គសភា ដោយសម្តេចប្រធានរដ្ឋសភា។

២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦ អានជូនអង្គសភា ដោយបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា។

៣៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាង កម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់ អាវុធគីមី។ សេចក្តីព្រាងច្បាប់នេះ មានបីមាត្រា។

សូមជម្រាបជូនថា រដ្ឋសភាបើកសម័យប្រជុំលើកទី៣ នីតិកាលទី៦ នេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋ សភាបានបញ្ចប់វិសមកាលរយៈពេល៣ខែរបស់ខ្លួនរួចមក ហើយសម្រាប់សម័យប្រជុំនេះ ព្រះ ករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារមួយច្បាប់ជូន សម័យប្រជុំរដ្ឋសភា ហើយត្រូវបានអានដោយសម្តេច អគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលព្រះរាជសារចំនួនពីរទំព័រដោយបានកត់សម្គាល់ថា រយៈកាលកន្លងមកនេះ រដ្ឋសភា និងរាជរដ្ឋាភិបាល បានសហការគ្នា យ៉ាងយកចិត្តទុកដាក់ ក្នុង សកម្មភាពជាចម្បង ដើម្បីថែរក្សានូវស្ថិរភាព សន្តិសុខ ជូនប្រជាពលរដ្ឋរស់នៅប្រកប ដោយសុខដុ ម រមនា ដែលទទួលបានអត្ថប្រយោជន៍ដ៏មានសក្តានុពលធំបំផុត សម្រាប់កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គមរបស់យើង៕