ឡើងកាប់ស្លឹកត្នោតទុកប្រក់ដំបូលផ្ទះត្រូវឪម៉ាល់មួយហ្វូងទិចស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2019 ក+ ក-

ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ ឆ្លៀតជួយការងារប្រពន្ធកូនសំរាកការងារពីភ្នពេញទៅលេងស្រុកកំណើតខណៈឡើងកាប់យកស្លឹកត្នោតទុកអោយប្រពន្ធដេរស្លឹកប្រក់ដំបូលផ្ទះតែជាអកុសលត្រូវចំសំបុកឪម៉ាល់មួយមេ បានទិចគាត់ពេញដងខ្លួនតែម្តង។

ហេតុកាណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ស្ថិតនៅចំនុចភូមិតាកួនឃុំពោធិអង្រ្កងស្រុកបសេដ​​​ខេត្តកំពង់ស្ពឺ។

សពជនរងគ្រោះមានឈ្មោះ ញ៉ែម សាវឿន អាយុ៥៧ឆ្នាំ មុខរបរសន្តិសុខមានស្រុកកំណើតនៅចំនុចកើតហេតខាងលើ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើបានសំរាកពីការងារនៅឯភ្នំពេញទៅលេងស្រុកកំណើត ដើម្បីបានជួប្រពន្ធកូននិងជួយការងារអ្នកផ្ទខ្លះខណះពេលរូបគាត់បានឡើងដើមត្នោតដើម្បីកាត់ធាងត្នោតយកស្លឹកអោយប្រពន្ធដេរស្លឹកប្រក់ដំបូលផ្ទះមិននឹកស្មានថា នៅលើដើមត្នោតមានសំបុកឪម៉ាល់មួយហ្វូងបានព្រួតគ្នាទិចគាត់ពេញមុខ និងដងខ្លួនបណ្តាលអោយសន្លប់បាត់មាត់បាត់ក ត្រូវបានអ្នកភូមិនាំគ្នាដឹកយកទៅកាន់មន្ទីរពេទ្យតែជាអកុសដោយសារតែសត្វអូម៉ាល់ទិចជាច្រើនកន្លែងពេកក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់បង់ជិវិតបាត់ទៅហើយ។

បច្ចប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកត្រលប់ទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕