ឆ្នាំនេះ នឹងមានប្រទីបចំនួន១៤របស់ស្ថាប័នរដ្ឋ ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2019 ក+ ក-

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រកាសថា ឆ្នាំនេះ ប្រទីបរបស់ស្ថាប័នរដ្ឋ ដែលនឹងត្រូវបណ្តែតដើម្បីអបអរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ មានចំនួន ១៤ប្រទីប។

ចំនួនប្រទីបទាំង ១៤នោះ រួមមាន៖

១.ប្រទីបព្រះបរមរាជវាំង

ទី២.ប្រទីបព្រឹទ្ធសភា

ទី៣.ប្រទីបរដ្ឋសភា

ទី៤.ប្រទីបរាជរដ្ឋាភិបាល

ទី៥.ប្រទីបក្រសួងយុត្តិធម៌

ទី៦.ប្រទីបក្រសួងការពារជាតិ

ទី៧.ប្រទីបក្រសួងមហាផ្ទៃ

ទី៨.ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទី៩.ប្រទីបក្រសួងឧស្សាហកម្ម និងសិប្បកម្ម

ទី១០.ប្រទីបក្រសួងពាណិជ្ជកម្ម

ទី១១.ប្រទីបក្រសួងទេសចរណ៍

ទី១២. ប្រទីបក្រសួងរ៉ែ និងថាមពល

ទី១៣. ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទី១៤.ប្រទីបរបស់រដ្ឋបាលរាជធានីភ្នំពេញ៕