សម្តេចតេជោ ៖ បើប្រជាពលរដ្ឋខ្លាចគ្រោះថ្នាក់ចរាចរណ៍ដូចខ្លាចជំងឺកូវីដ-១៩ នោះគ្រោះថ្នាក់ចរាចរណ៍អាចកាត់បន្ថយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា បើ​សិន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាច​គ្រោះ​ថ្នាក់​ចរាចរ ដូចខ្លាចជម្ងឺកូវីដ-១៩ នាពេលនេះនោះ ប្រាកដ​ជា​កម្ពុជា​យើង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​បា​នច្រើនជាក់ជាមិនខាន។ ការលើកឡើងដូចនេះ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ថ្ងៃ​ទី១០ មីនា នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវ កុំឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យខ្លាច​ហួស​ហេតុ​ពេក​នោះ​ទេ​ពី​ជំងឺកូវីដ-១៩នេះ តែផ្ទុយទៅវិញប្រជាពលរដ្ឋទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ ថែ​រក្សា​សុខ​ភាពខ្លួនឯង ក្រុមគ្រួសារអោយបានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាល៕