បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ធ្វើតេស្តលទ្ធផលអវិជ្ជមាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2020 ក+ ក-

ខេត្តសៀមរាប ៖ នៅព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្ត បានបង្ហាញថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានមន្ទីរសុខាភិបាលស្វែងរក ដើម្បី យកមកធ្វើតេ្តស ហើយជាលទ្ធផលឃើញថាអវិជ្ជមាន។

ប្រភពដដែលបន្តថា បច្ចុប្បន្នបុរសនេះ មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕ (ប្រភពហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប)