ឃុំខ្លួន​បុរស​ម្នាក់ពាក់ព័ន្ធការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតករណី Covid-19 នៅ​សៀមរាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2020 ក+ ក-

​ភ្នំពេញ ៖ បុរស​ឈ្មោះ ភុ​ត ថុ​នា ហៅ​ឡ​ន លី ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ COVID-19 ត្រូវបាន​តុលាការ​ខេត្តសៀមរាប​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ហើយ​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០​នេះ ។​

​បុរស​ជាប់ចោទ​រូបនោះ​មាន​ឈ្មោះថា ភុ​ត ថុ​នា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នករត់​កង់​បី ទីកន្លែង​កំណើត​នៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ទីលំនៅ​មុនពេល​ឃាត់ខ្លួន នៅ​ភូមិ​បឹង​ដូន​ប៉ា ស​ង្តា​ត់​ស្លក្រាម ក្រុង​សៀមរាប​។ ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ម្សិលមិញ ហើយ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ COVID-19 នោះ​មែន ៕