COVID-19 ផ្ដាច់ជីវិត​មនុស្ស​ជិត​២,០០០​នាក់​ក្នុង​មួយថ្ងៃ​នៅ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2020 ក+ ក-

​វ៉ាស៊ីនតោន ៖ នៅ​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ មនុស្ស​សរុប ១,៩២៥​នាក់​ទៀត បាន​បាត់​បង់ជីវិត នៅ​ទូទាំង​សហរដ្ឋអាមេរិក ដែលជា​តួលេខ​អាក្រក់​បំផុត​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​សរុប ដោយសារតែ​ជំងឺ​រាតត្បាត​សកល COVID-19 នៅក្នុង​ប្រទេស​មហាអំណាច​មួយ​នេះ កើនឡើង​ដល់ ១៤,៧៦៦​នាក់​។ នេះ​បើ​យោងតាម​គេហទំព័រ​អន្តរជាតិ Worldometer​។​

​គិត​ត្រឹម​ម៉ោង ៨៖០០​នាទី​ព្រឹក​នេះ​ករណី​ឆ្លង COVID-19 នៅ​ទូទាំង​សហរដ្ឋអាមេរិក ក៏បាន​កើនឡើង ៣០,៥៦៧​ករណី​បន្ថែមទៀត​ផងដែរ នៅក្នុង​រយៈពេល ២៤​ម៉ោង​ដូចគ្នា ដែលជា​ហេតុ​ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ៤៣០,៩០២​ករណី ខ្ពស់​ជាងគេ​ដាច់​ឆ្ងាយ​តែម្តង​ពី​បណ្តា​ប្រទេស ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ COVID-19 ផ្សេងៗ​ទៀត ខណៈ​អ្នកជា​សះស្បើយ​វិញ​មាន​សរុប ២២,៣៥៦​នាក់​៕