ចិន​គំរាម​ចាត់វិធានការ​ប្រឆាំង​អាមេរិក​ បើ​ត្រូវ​រង​ទណ្ឌកម្ម​ចំពោះ​ច្បាប់​នៅ​ហុងកុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2020 ក+ ក-

​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ច័ន្ទ​(២៥ ឧសភា​) បាន​គំរាម​ចាត់វិធានការ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក ប្រសិនបើ​ខ្លួន​ត្រូវបាន​ដាក់ទណ្ឌកម្ម​ចំពោះ​ផែនការ​នានា​​ដែល​បាន​ដាក់ចេញ​ច្បាប់​ហាម​មិន​ឲ្យ​មានការ​បះបោរ​នៅ​ទីក្រុង​ហុងកុង​នោះ ដែល​ប្រធាន​សន្តិសុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បាន​សាទរ​ថា ​ជា​ឧបករណ៍​ថ្មី​មួយ​ដែល​នឹង​កម្ចាត់ ​“ ភេរវកម្ម​”។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

ទីក្រុង​ប៉េកាំង​គ្រោង​នឹង​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី​មួយ​សម្រាប់​ទីក្រុង​ហុងកុង​ដែល​ហាមឃាត់​អំពើ​ក្បត់ជាតិ​និង​ការបះបោរ​បន្ទាប់ពី​ការតវ៉ា​ដ៏​ធំ និង​ឧស្សាហ៍​ផ្ទុះ​ជា​ហិង្សា​រយៈពេល​ជាច្រើន​ខែ​កាលពី​ឆ្នាំទៅ​។ ប៉ុន្តែ​ពល​ដ្ឋ​ហុងកុង ក្រុម​អ្នកជំនួញ និង​បស្ចិមប្រទេស​ជាច្រើន​បារម្ភ​ថា​សំណើ​នេះ​អាចជា​ការធ្វើ​ឱ្យស្លាប់​ដល់​សិទ្ធ​សេរីភាព​របស់​ទីក្រុង​ហុងកុង ហើយ​មនុស្ស​រាប់ពាន់នាក់​បានធ្វើ​ដំណើរ​តាម​ដងផ្លូវ​កាលពី​ថ្ងៃអាទិត្យ ទោះបីជា​មានការ​ហាមឃាត់​មិនឱ្យ​មានការ​ប្រមូលផ្តុំ​គ្នា​ច្រើន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​រ៉ូ​ណា​។​

​នៅពេលដែល​ប៉ូលីស​បាន​បំបែកហ្វូង​មនុស្ស​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​កាណុង​បាញ់​ទឹក​។​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ទីក្រុង​វ៉ាស៊ីនតោន​លោក Robert O’Brien បាន​ព្រមាន​ថា​ច្បាប់​ថ្មី​នេះ​អាចធ្វើឱ្យ​ទីក្រុង​នេះ​អាចធ្វើ​ឲ្យ​បាត់បង់​សិទ្ធ​ពាណិជ្ជកម្ម​ពិសេស​របស់​សហរដ្ឋអាមេរិក​៕