Premier League នឹង​ចាប់ផ្តើម​ប្រកួត​ឡើងវិញ​នៅ​ថ្ងៃទី១៧ ខែមិថុនា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2020 ក+ ក-

អង់គ្លេស ៖ ក្របខ័ណ្ឌ Premier League គ្រោង​នឹង​ចាប់ផ្តើម​ប្រកួត​ឡើងវិញ​នៅ​ថ្ងៃទី១៧ ខែមិថុនា ដោយ​ក្នុងនោះ Aston Villa ត្រូវ​តតាំង Sheffield United និង Manchester City ជួប Arsenal ដែល​ការប្រកួត​នេះ​ស្ថិតនៅក្រោម​ការយល់ព្រម​ពី​សំណាក​រដ្ឋាភិបាល​។ ​នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​ការប្រកួត PL នៅសល់​៩២​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​នេះ។ ​រាល់​ការប្រកួត​ទាំងអស់​នឹងត្រូវ​ធ្វើឡើង​ដោយ​បិទទ្វា​រកីឡដ្ឋាន​ ហើយ​នឹងត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ Sky Sports, BT Sport, BBC Sport និង Amazon Prime៕