វីរ​កីឡាការិនី កែ ឡេង ប្រកាស​លាឈប់​ពី​អាជីព​កីឡា​ប៊ូល និង​ប៉េតង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2020 ក+ ក-

ភ្នំពេញ ៖ យោងតាម​ការបញ្ជាក់​ពី​គេហទំព័រ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹងថា វីរ​កីឡាការិនី កែ ឡេង បាន​​លាឈប់​ពី​អាជីព​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ហើយ ដោយសារ​បញ្ហា​សុខភាព​របស់លោក​ស្រី​ថា មិនអាច​ទ្រាំទ្រ​តទៅមុខទៀត​បាន​។​

​ម្ចាស់ជើងឯកប៉េតង់ពិភពលោក ៤សម័យលោកស្រី កែ ឡេង បានលើកឡើងថា ការសម្រេចចិត្ត​លាឈប់​ពី​វិស័យ​កីឡា​ប៉េតង់​នេះ គឺ​អាស្រ័យ​ដោយ​ស្ថានភាព​សុខភាព​របស់លោក​ស្រី​ផ្ទាល់​ចុះខ្សោយ​មិនអាច​បន្ត​ស៊ូទ្រាំ​នឹង​ការហ្វឹកហាត់ ដើម្បី​ត្រៀម​ការប្រកួត​ត​ទៅមុខទៀត​បាន​។​

​សូមជម្រាបថា វីរ​កីឡាការិនី កែ ឡេង បានឈ្នះ​មេដាយមាស​ពី​ការប្រកួត​ជើងឯក​ពិភពលោក ៤​ជំនាន់​ជាប់ៗ​គ្នា ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០១៣ មក​ម្លេះ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ និង​រហូតដល់​ឆ្នាំ​២០១៩​។​ក្រៅពី​ការ​ឈ្នះ​មេដាយមាស​ជើងឯក​ពិភពលោក លោកស្រី ក៏​ធ្លាប់​បានឈ្នះ​មេដាយ​ស៊ី​ហ្គេម និង​ការប្រកួត​អន្តរជាតិ​មួយចំនួនទៀត​ដែរ​៕