នគរបាលទេសចរណ៍ប្រាសាទកោះកេរប្រមូលអាវុធកែឆ្នៃពីប្រជាពលរដ្ឋមកប្រគល់ជូនគណ:បញ្ជាការស្រុកគូលែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2024 ក+ ក-

(ខេត្តព្រះវិហារ)៖នគរបាលទេសចរណ៍ប្រចាំប្រាសាទកោះកេរបានប្រគល់អាវុធកែឆ្នៃចំនួន២០ដើមជូនគណ:បញ្ជាការស្រុកគូលេននៅកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០១៤។លោក ប៉ែន ជឹង អភិបាលស្រុកគូលែន និងលោកឱម សេង អធិការស្រុកគូលែន បានដឹកនាំកំលាំងជំនាញគ្រប់ស្ងាប័នចុះទទួលយកអាវុធកែច្នៃពីនគរបាលទេសចរណ៍រមណីដ្ឋានប្រាសាទកោះកេរ ចំនួន២២ដើម។ ដែលទទួលបានពីការប្រមូលដោយស្ម័គចិត្តពីប្រជាពលរដ្ឋភូមិកោះកេរ ដើម្បីអោយមេភូមិ និងប្រជាការពារសន្តិសុខ អាជ្ញាធរជាតិព្រះវិហារ ប្រគល់ជូនប៉ុស្តិ៍នគរបាលឃុំស្រយង់ និងសមត្ថកិច្ចជំនាញ ដើម្បីរក្សាទុកបញ្ជូនបន្តទៅស្នងការខេត្ត ។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេលខ្លីកន្លងទៅនេះ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បានចុះប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ លេខ០៣៧ របស់ក្រសួងមហាផ្ទៃស្ដីអំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ព្រមទាំងផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថិភាព  គ្រប់ភូមិទាំងអស់ទូទាំងស្រុក ទើបប្រជាពលរដ្ឋបានយល់អំពីបញ្ហាច្បាប់ ដោយបច្ចុប្បន្នប្រទេសយើងមានសុខសន្តិភាព ពេញលេញរួមទាំងនៅក្នុងមូលដ្ឋាននេះផដែរ ដែលមិនតម្រូវការក្នុងការប្រើប្រាស់អាវុធទាំងនេះទៀតឡើយ ។

អភិបាលស្រុកគូលែន លោក ប៉ែន ជឹង បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ បើសិនជាមានរក្សាទុកអាវុធត្រូវយកមកប្រគល់ជូនអាជ្ញាធរដែលនៅជិតខ្លួនជាបន្ទាន់ចៀសវាងមានទោស ដោយសារការកាន់កាប់អាវុធខុសច្បាប់៕
https://youtu.be/EFZTlsfjoAw