ស្រុកថ្មពួក ៖ ប្រជាពលរដ្ឋជាង១៦០គ្រួសារ រស់តាមបន្ទាត់ព្រំដែនជួរភ្នំដងរ៉ែក ស្ថិតនៅក្នុងភូមិ ភ្នំដងរ៉ែក (ហៅភូមិធ្នង់ )ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានការត្អួញត្អែរ ក្នុងការរស់ នៅ របស់ពួកគាត់អស់រយៈពេលជិត២០ឆ្នាំកន្លងមកហើយ ដោយគ្មានលិខិតកាន់កាប់ដីធ្លី ស្របច្បាប់ ដូចពលរដ្ឋរស់នៅក្នុងតំបន់ដទៃនោះទេ ហាក់ ដូចជាកំពុងរស់នៅក្រៅប្រពន្ធ័រដ្ឋបាលរបស់រដ្ឋ។
ក្រុមប្រជាពលរដ្ឋបាន បញ្ជាក់ថាៈ ការស់នៅរបស់ពួកគាត់ក្នុងតំបន់នេះ តាំងពីឆ្នាំ ២០០១មកម្ល៉េះ លុះ មកដល់ក្នុងឆ្នាំ២០០៣ មានមន្ត្រីបរិស្ថានបានកាត់ដីរបស់ពួកគាត់ ចូលក្នុងសហមគន៍ រហូតមកដល់ ពេលនេះ អាជ្ញាធរថ្នាក់ឃុំ/ស្រុក/ខេត្ត មិនទាន់បាន ចេញលិខិតស្នាមស្របច្បាប់ឧ្យពួកគាត់ នៅឡើយ ទេ បើទោះមានការទទូចសុំពីមេភូមិ និងប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសាក៏ដោយ។
ក្រុមប្រជាពល រដ្ឋ បានត្អូញត្អែរថាករណីរស់នៅគ្មានលិខិតកាន់កាប់ដីធ្លីស្របច្បាប់បែបនេះ គឺមានផលលំបាកខ្លាំង ណាស់ ហើយបើសិនជាមានតម្រូវការថវិកាចាំបាច់ដោយប្រការណាមួយ ពួកគាត់នឹងមិនអាច ទៅខ្ចី បុលប្រាក់នរណាបានទេ ព្រោះថា សូម្បីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏មិនអាចខ្ចីបាន ដែរ លុះត្រាតែ មាន វត្ថុមានតម្លៃសម្រាប់ដាក់តម្កល់ ដូចជាដីធ្លី ផ្ទះសម្បែង នេះជាដើម ទើប បាន។ ប្រជាពលរដ្ឋដដែលបានបន្តថា អ្នកនៅក្នុងភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ នេះ ភាគច្រើនគឺជាអ្នកក្រ ប្រកប របរដើរស៊ីឈ្នួលគេ ឬធ្វើចំណាកស្រុក ប៉ុន្តែបើមានលិខិតកាន់ កាប់ស្របច្បាប់អាចខ្ចីប្រាក់គេបានវិញ នោះ ពួកគាត់នឹងធ្វើការដោះដូរយកប្រាក់មក បង្កើតមុខរបរអាចផ្គត់ផ្គង់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ក្នុងគ្រសារ បានយ៉ាងច្រើន។
ក្រុមប្រជាពលរដ្ឋបានបញ្ជាក់អះអាងថា ពួកគាត់បានមករស់នៅក្នុងភូមិនេះ អស់រយៈពេល៣ឆ្នាំ រួចហើយ ទើបគេបង្កើតឲ្យសហគមន៍។
ជុំវិញការលើកឡើងបែបនេះមេភូមិ ភ្នំដងរ៉ែក លោក ជិន សាវ៉ុន ក៏បានត្អួញត្អែដូចប្រជាពល រដ្ឋ ដែរដោយបានលើកឡើងថាៈលោកបានទទួចសុំដល់លោកមេឃុំ និង អាជ្ញាធរស្រុក/ខេត្ត ដែរ តែអាជ្ញា ធរ មិនទាន់បានទទួលអ្វីសំណើ របស់ប្រជាពលរដ្ឋ នោះ ទេ ។
លោក ជិន សាវ៉ុន បានបន្តថា ក្នុងនាមលោកជាមេភូមិ លោកមានការពិបាកចិត្ត ខ្លាំង ព្រោះថា ប្រជាពលរដ្ធគាត់រស់អត់មានលិខិតកាន់កាប់ដីស្របច្បាប់បែបនេះ ចង់ ប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃ ក៏មិនដឹងទៅរកប្រាក់តាមរយៈណា ព្រោះថា ពលរដ្ឋមួយ ចំនួនចង់បង្កើតមុខរបតែខ្វះប្រាក់ ពួកគាត់ សំអាងលើប្លង់កាន់កាប់ដីធ្លីស្រប់ច្បាប់យកទៅដាក់ធនាគារយកប្រាក់ប្រកបរបប្រចាំថ្ងៃ បើមិនមាន បែបនេះទេ វាពិបាកដូច្នេះប្រជាពល រដ្ឋ ខ្លះក៏ចំណាកស្រុកទៅស៊ីឈ្នួលនៅប្រទេសថៃ អ្នកខ្លះកាប់ ឈើ ដើរកាត់ព្រៃកាត់ភ្នំ ប្រឈមទៅនឹងការជាន់ម៉ឺន បញ្ហានេះហើយ ជាកត្តាមួយដែលគាត់មាន ការ ភ័យខ្លាច ពួក គាត់ដើរកាត់ចំការម៉ីនអាចគ្រោះថ្នាក់បាត់បង់ជីវិតព្រាត់ប្រាស់នរាសគ្រួសារ ដូច្នេះគាត់ សួមអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាជួយរៀបចំយ៉ាងណា ដើម្បីធ្វើលិខិតកាន់ កាប់ដីស្រប ច្បាប់ជូនពលរដ្ឋគាត់ផង៕