គ្រោះធម្មជាតិ​នៅ​ខេត្តក្រចេះ​បានសម្លាប់​មនុស្ស​៦​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2018 ក+ ក-

​ខេត្តក្រចេះ ៖ ជាមួយនិង​ស្ថានភាព​ទឹកជំនន់ ខ្យល់​កន្ត្រាក់ ដែល​គេ​ចាត់ទុកថា ជា​គ្រោះធម្មជាតិ គឺ​កំពុង​បន្ត​យាយី​ឥតឈប់ឈរ ចំណែក​ខ្យល់​កន្ត្រាក់​បាន​បន្ត​វាយបក់ ដួលរ​លំនៅឋាន​ពលរ​ដ្ឋ​អស់​ជា ច្រើន​ខ្នង​ផ្ទះ ចំណែក​គ្រោះធម្មជាតិ​ទឹកជំនន់ បាន​បន្ត​ជន់​លិច​ដល់​លំនៅដ្ឋាន​ពលរដ្ឋ និង​ឆក់យក​ជីវិត មនុស្ស ៦​នាក់ ផងដែរ​។​

​ជាមួយនិង​គ្រោះធម្មជាតិ​ន​នេះ កាលពី​យប់​ថ្ងៃទី​២៣ ខែសីហា ខ្យល់​កន្ត្រាក់ បាន​វាយបក់ ផ្តួល រលំ ផ្ទះ​ពលរដ្ឋ​រស់នៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ង​ស់​ចំនួន ៩​ខ្នង​ផ្ទះ តែ​មិន​បង្ក​គ្រោះ ថ្នាក់ ដល់ ពល រដ្ឋ​នោះទេ​។​

​ដោយឡែក​គ្រោះធម្មជាតិ​ទំ​ជំនន់ គឺ​កំពុង​បង្កើន​ការ​ជន់​លិច​ស្ទើរ​គ្របដណ្តប់​តាម​តំបន់​នានា​នៅ​ទូ ទាំង​ខេត្តក្រចេះ ហើយ​ការ​ជន់​លិច​រហូតដល់​កំរិត​ប្រកាសអាសន្ន នេះ បានធ្វើឱ្យ​ស្រុក​៥ និង​ក្រុង​មួយ នៅ​ទូទាំង​ខេត្ត បាន​រង​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​កិ​សកម្ម ហេ​ដ្ឋា​រចនាសម្ព័ន និង​ប៉ះបាល់​ភូមិឋាន របស់​ពលរដ្ឋ ជិត ១​ម៉ឺន​គ្រួសារ​។​

​សេចក្តីរាយការណ៍​បានឱ្យដឹងថា មាន​យុវជន​យុវតី​យ៉ាងហោច ៣​នាក់ រស់នៅ​ស្រុក​ឆ្លូង បាន​ជួប ហេតុការណ៍​លង់ទឹក​ស្លាប់ កាលពី​ចុងខែ​កក្កដា កន្លងមក​។ ក្នុងនោះ មាន​យុវជន​ម្នាក់ ដែលមាន សតិ មិន​គ្រប់​រស់នៅ ស្រុក​ព្រែក​ប្រសព្វ ក៏​ជួប​ហ​តុ​ការ​លង់ទឹក​ស្លាប់ កាលពី​ថ្ងៃ ទី​២០ ខែសីហា កន្លងទៅ នេះដែរ​។ ស្របពេលនោះ ដែលមាន​កុមារី​២​នាក់ ដែលមាន​អាយុ ៥​ឆ្នាំ​ម្នាក់ និង​៧​ឆ្នាំ​ម្នាក់ រស់នៅក្នុង ស្រុក​ចិត្រ​បុរី និង​ស្រុក​សំបូរ​ក៏​ជួប​ហេតុ ការ​លង់ ទឹក​ស្លាប់​នៅ​ថ្ងៃ​តែ មួយ ទី ២២ ខែសីហា ឆ្នាំ ២០១៨​។​

​ក្រៅពី​ទឹកជំនន់ បាន​ឆក់យក​ជីវិត​មនុស្ស ប្រុស​,​ស្រី​៦​នាក់ ហើយ​នោះ ក៏​នៅមាន​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ដែល​កំពុង​ជម្លៀស​ខ្លួន​ទៅកាន់​ទីទួល​សុវត្ថិភាព ដែល​ពួកគាត់​បាន​សម្តែង​ក្តីបារម្ភ ពី ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ ដោយសារ​ការលិចលង់​ដោយ​ទឹកជំនន់​ធំ​នា​ឆ្នាំនេះ មាន​រយៈពេល​យូរ​។ ចំណែក​សុខភាព​ពលរដ្ឋ​ខ្លះ កំពុង​ធ្លាក់​ទ្រុត​ទ្រោម និង​ខ្លះទៀត​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ត្រូវ​ខ្យល់ ត្រូវ ទឹកភ្លៀង​ស្ទើរ​រាល់ថ្ងៃ ។ លើសពីនេះ​ពួកគាត់​បារម្ភ ពី​ជំងឺឆ្លង ទាំង​មនុស្ស និង​សត្វ ការ​គ្មាន​ទឹកស្អាត ប្រើប្រាស់​ប្រចាំថ្ងៃ គឺជា​បញ្ហា​ប្រឈម​ប្រចាំថ្ងៃ​។

​យោងតាម​របាយ​ការ​សាលាខេត្ត​ក្រចេះ បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែសីហា នេះ កម្ពស់ ទឹកទន្លេ​មេគង្គ ខេត្តក្រចេះ នៅមាន​កម្ពស់​ជាង ២២​ម៉ែត្រ ដែលជា​កម្រិត​ប្រកាសអាសន្ន​។ ក្នុងនោះ​បង្ក​ឱ្យ​ស្រុក​-​ក្រុង​ទាំង​៦ នៅ​ទូទាំង​ខេត្ត កំពុងតែ​ស្ថិតក្នុង​ការលិចលង់​ធ្ងន់ធ្ងរ ប៉ះពាល់​វិស័យ កសិកម្ម មាន​សន្ទូង​ស្រូវវស្សា​ចំនួន ៣.០១២​ហិកតា ក្នុងនោះ​ខូចខាត​ចំនួន​១.៥៣២​ហិកតា ប៉ះពាល់ ដំណាំ​រួម ផ្សំ​មាន​ចំនួន​១.១១៣​ហិកតា ខូចខាត​៧០០​ហិកតា​។ ផ្លូវលំ​ជនបទ យ៉ាងហោច ប្រវែង​ជាង ៣៥​ម៉ឺន ៥៩៦៧​មែត្រ បាន​រង​ការលិចលង់ ។

​ក្រៅពីនោះ ក៏​នៅមាន​អណ្តូងទឹក ចំនួន​៩៨​កន្លែង លិចលង់​មិន អាច​ប្រើប្រាស់​បាន ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ ៩.១៥៤​ពាន់ ខ្នង​ផ្ទះ សាលារៀន​៨១​កន្លែង មិន អាច​សិក្សា​បាន មណ្ឌល​សុខភាព ៣​មណ្ឌល វត្ត​២៦​កន្លែង ជម្លៀស​ពលរដ្ឋ​ពលរដ្ឋ ១.៣០៣​គ្រួសារ ទៅ​ទីទួល​សុវត្ថិភាព និង​បាន​ជម្លៀស​សត្វ ពាហនៈ​ប្រមាណ ៨.៤៣៨​ក្បាល​៕