អ្នកទិញ​ដី​នៅ​អរិយ​ក្ស័​ត្រ​ប្រយ័ត្ន​ជួប​ដូច​ករណី ឡុង ឈិន​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2014 ក+ ក-

ភ្នំពេញ​: សកម្មភាព​លក់​ទិញ​ដី​ដែល​កំពុងតែ​ពុះកញ្ជ្រោល នៅក្នុង​ឃុំ​អរិយ​ក្ស័​ត្រ ឃុំ​សារិកា និង​ឃុំ​វិហារ​សួគ៌ ត្រូវបាន​មន្ត្រី​ក្រសួង​ធនធាន ទឹក និង​ឧតុនិយមធ្វើការ​ព្រមាន​ថា ប្រយ័ត្ន​ប៉ះ ចំ​ដីបឹង​ធម្មជាតិដូច​ករណី ឡុង​ឈិន នៅ​បឹង​កប់​ស្រូវ កាលពី​ឆ្នាំ​២០០៧​។​
​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម មួយរូប បាន​និយាយ​ឲ្យ​ដឹង នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា ការទិញ​លក់​ដី នៅក្នុង​ឃុំ​អរិយ​ក្ស័​ត្រ ឃុំ​សារិកា និង​ឃុំ​វិហារ​សួគ៌ ពេលនេះ មាន​សកម្មភាព​ខ្លាំងក្លា​ណាស់ ធ្វើ​ឲ្យ​ហាងឆេង​ដី ទាំង​នៅលើ​គោក ក៏ដូចជា នៅក្នុង​បឹង​ទឹក​ជ្រៅ ឡើងថ្លៃ​ស្ទើរ​គ្រប់​ម៉ោង​។ ដី​បឹង​ធម្មជាតិ​មួយចំនួនធំ កំពុង​ត្រូវបាន​គេ​ចង្អុល​ទិញ និង​លក់ តាមរយៈ​អ្នករៀបចំ​ដី​លក់ (​អ្នក​គួ​ក​ជេ​) ដែល​មានការ​ត្រូវរ៉ូវ​គ្នា ជា​ខ្សែសង្វាក់​។​

​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា ដី​បឹង​ធម្មជាតិ ដែល​គេ​បាននាំគ្នា​ទិញ​លក់ បន្ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​នោះ ក្រសួង​ធនធានទឹក កំពុងតែ​រៀបចំ​ធ្វើ​អនុក្រឹត្យ ដើម្បី​ការពារ​បឹង​ធម្មជាតិ ដែលមាន​វិសាលភាព ដូចជា បឹង​ទន្លេសាប​ទី​ពីរ​នេះហើយ​។ អ្នកណា​ទិញ ប៉ះចំ​ដី​បឹង អាច​នឹងមាន​វាសនា ដូចជា ករណី​ឡុង​ឈិន នៅ​បឹង​កប់​ស្រូវ​។ បឹង​ដែលមាន​វិសាលភាព ដូចជា​បឹង​ទន្លេសាប​ទី​ពីរ​នេះ មាន​ឈ្មោះថា បឹង​វាល​សំណាប មាន​ផ្ទៃដី​រាប់ពាន់​ហិកតា នៅជាប់​នឹង​ក្រុមហ៊ុន សឺ​វេន​អេ​ន​ជី កំពុង​ត្រូវបាន​គេ​រំលោភ​យក តែ​ក្រសួង​មាន​ផែនទី គ្រប់គ្រាន់ សម្រាប់​ការពារ​បឹង​នេះហើយ​។​

បឹង​មួយចំនួន​ផ្សេងទៀត នៅក្នុង​ឃុំ​ទាំងបី ក៏​កំពុង​ត្រូវ​បានរៀបចំ​អនុក្រឹត្យ ដើម្បី​ការពារ​ដែរ​។​
​មន្ត្រី​ដដែល បានបញ្ជាក់ ដោយ​មិន​ខ្វល់​ថា ដី​បឹង នៅតែ​ជា​ដី​បឹង គេ​គ្រាន់តែ​ទិញ​លក់​ត​គ្នា មិនទាន់មាន​ការអភិវឌ្ឍ​ន៍​អ្វី នៅឡើយ​ទេ​។ ក្រសួង​កំពុងតែ​ពិចារណា ដើម្បី​កំណត់​រក្សាទុក​ផ្ទៃ​បឹង ចៀសវាង​ការភ័ន្តច្រឡំ ឬ​បន្លំ​ទិញ​លក់​ដី​បឹង នាំ​ឲ្យ​មានការ​ខាតបង់ នៅពេល​រដ្ឋ​រឹបអូស​យកមក​វិញ​។ អ្នកទិញ​ដី នៅ​តំបន់​ខាងលើ គួរ​ត្រូវមាន​ការប្រុងប្រយ័ត្ន ចំពោះ​លិខិតស្នាម បញ្ជាក់​មួយចំនួន ដែល​ធ្វើ​ត្រឹម​ភូមិ ឃាំ ស្រុក នោះ មិន​ប្រាកដថា មាន​ប្រសិទ្ធភាព​ការពារ​ដី​ទាំងនោះ​ថា ជា​របស់​ឯកជន​បានទេ​។​

ការទិញ​លក់​ដី ទាំង​នៅលើ​គោក ក៏​ដូច​ក្នុង​ទឹក នៅ​ត្រើយម្ខាង​នៃ ទន្លេចតុមុខ ក្នុង​ឃុំ​អរិយ​ក្ស័​ត្រ ឃុំ​សារិកា និង​ឃុំ​វិហារ​សួគ៌ មាន​សកម្មភាព​ផុសផុល​បំផុត និង​ឡើងថ្លៃ​បន្តបន្ទាប់ គឺ​នៅពេល​បន្ទាប់ ពី​រាជរដ្ឋាភិបាល បានប្រកាស​ឲ្យ​មានការ​សិក្សា គម្រោង​សាងសង់​ស្ពាន​ថ្មី ចំនួន​ពីរ ឆ្លងកាត់​ទន្លេមេគង្គ​លើ និង​ទន្លេមេគង្គ​ក្រោម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រួចមក​។ តម្លៃ​ដី​កាន់តែ​ពុះកញ្ជ្រោល​ឡើង​ថែមទៀត នៅពេល​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងមហាផ្ទៃ គ្រោង​កាត់​យក​ភូមិសាស្ត្រ​មួយចំនួន ពី​ខេត្តកណ្តាល នៅ​តំបន់​អរិយ​ក្ស័​ត្រ ឲ្យ​មក​ស្ថិតនៅក្រោម​រដ្ឋបាល របស់​រាជធានី​ភ្នំពេញ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ខាងមុខ​។​

ការរំលោភ​យក​ដី​បឹង ដែល​គ្រប់គ្រង ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវបាន​មន្ត្រី​ក្រសួង​នេះ បញ្ជាក់ថា មិន​ងាយ​អាចយ​កបាន ដោយ​ស្រួល​ទេ ត្រូវ​ចាំ​ថា ករណី​ក្រុមហ៊ុន​ឡុង​ឈិន ដែល​បាន​រំលោភ​យក​ដី បឹង​កប់​ស្រូវ ដោយ​ធ្វើ​ទំនប់​វាត យក​បឹង និង​ចាក់ដី​លប់ ថែម​មាន​សង់​អគារ ផ្ទះ​វិឡា​រួច រាប់សិប​ខ្នង ក៏ត្រូវ​បាន​វាយ​កម្ទេចចោល វិញ​ទាំងអស់ និង​រឹបអូស​យកមក ធ្វើជា​សម្បត្តិ​រដ្ឋ​វិញ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០០៧​។

បឹង​កប់​ស្រូវ សព្វថ្ងៃនេះ មាន​ទំហំ​ប្រមាណ ជា​បី​ពាន់​ហិកតា តែ​មិនទាន់មាន​អនុក្រឹត្យ ការពារ​នៅឡើយ​ទេ​៕ cen

Untitled-1Untitled-1